© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីចំណាយពេលដំណើរកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និងអកអំបុក ដែលទើបតែកន្លងផុតទៅនេះ ភីអិនអិន ក៏មិនភ្លេចនឹងបន្តនាំយកអារម្មណ៍សប្បាយរីករាយ ការកម្សាន្តជាមួយនឹងតន្ត្រីលាន់រំពងមកកំដរបរិយា កាសថ្ងៃចុងសប្តាហ៍ទៅដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនោះទេ។ នោះគឺមាននៅក្នុងកម្មវិធីប្រគុំតន្ត្រី Boostrong Music On Fire ដែលជាកម្មវិធីកម្សាន្តពោរពេញទៅដោយការបកស្រាយចម្រៀង ពីតារាចម្រៀងល្បីៗ មកអង្រួនឆាកនិងការសម្តែងShow ផ្សេងៗផងដែរ។ សម្រាប់ថ្ងៃសៅរ៍ សប្តាហ៍ថ្មីនេះ អ្វីដែលកាន់តែគួរឱ្យរំភើបទៀតនោះ គឺការមកដល់នៃវត្តមានតារាៗល្បីៗ ខ្មែរ និងថៃជាច្រើនដួងមកប្រជុំគ្នា បង្ហើរសំនៀងដ៏ពីរោះរន្តំចិត្ត បម្រើជូនទៅដល់បណ្តាអ្នកគាំទ្រទាំងឡាយទាំងក្នុង និងក្រៅកញ្ចក់ទូរទស្សន៍។ ពិសេសយុវវ័យច្បាស់ជាស្គាល់ពី តារាចម្រៀងស្រីរាងតូចច្រលឹងម្ញិម្ញ៉ក់និយមច្រៀងបទញាក់គឺ កញ្ញា រ៉ាប៊ី នឹងមកកាន់ឆាក Boostrong ក្នុងស្ទូតឌីយោភីអិនអិន ដោយមកជាមួយនូវការតុបតែងខ្លួនដ៏គួរឱ្យទាក់ទាញ និងមានមន្តស្នេហ៍។
កញ្ញា រ៉ាប៊ី
លោក Peem Thanabordee
លោក សយ រតន:
លោក រិទ្ធ ប្រុសពៅ
ទន្ទឹមគ្នានេះ ស្របពេលនឹងតារាចម្រៀងស្រី ដ៏ស្រស់សោភា និងសិចស៊ី រ៉ាប៊ី ក៏នៅមានការចូលរួម យ៉ាងពិសេស ពីតារាប្រុស ថៃ ដ៏សង្ហា គឺលោក Peem Thanaboradee នឹង មកបំពេរអារម្មណ៍បងប្អូនអមដោយទឹកដមសំលេង របស់លោក ថែមទៀតផង ។ ក្នុងនោះដែរ តារាល្បីៗជាច្រើនផ្សេងទៀត ក៏កំពុងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យបរិយា កាសនៃកម្មវិធីតន្ត្រីទាំងមូល ស្រស់ស្រាយសប្បាយ ក្រោមពន្លឺភ្លើងពណ៌លើឆាកដ៏ធំ។ ដើម្បីចង់ដឹងថា តើពួកគេនឹងមានអ្វីខ្លះ ចែកជូនជាការកំដរអារម្មណ៍ក្នុងពេលចុងសប្តាហ៍ពី តារាខ្មែរ ថៃល្បីរបស់យើងនោះ សូមកុំភ្លេចចូលរួមទស្សនាក្នុងកម្មវិធី ប្រគុំតន្ត្រី Boostrong Music On Fire ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ០៤ និង ៣០ នាទីរសៀល៕
ដោយ៖