© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ « ស្នេហ៍កម្មស៊ីជម្ពូ » កាន់តែកៀកជិតដល់ទីបញ្ចប់ កាន់តែល្អមើលហើយ ដោយសារតែគំនុំដែលកើតចេញពីស្នេហាមិនសមបំណងក៏ត្រូវបានដោះស្រាយ មិត្តភាពក៏បានប្រែមកដូចដើម នៅសល់តែស្នេហារវាងភីត និងគាវទេដែលនៅមិនទាន់អាចដោះស្រាយបាន។
ទស្សនិកជនបានទស្សនារួចមកហើយពីសាច់រឿង « ស្នេហ៍កម្មស៊ីជម្ពូ » កាលពីថ្ងៃទី០៤ វិច្ឆិកា ដែលសាច់រឿងបង្ហាញពីតួអង្គ ភីត បានសារភាពត្រង់ៗទៅកាន់ ឆៃយ៉ា ថាមិនធ្លាប់ស្រឡាញ់
ឆៃយ៉ា ទេអ្នកដែលភីតស្រឡាញ់មិនដែលប្រែនោះ គឺមានតែគាវម្នាក់ប៉ុណ្ណោះបើទោះបីជាដឹងហើយថាឆៃយ៉ាមានជំងឺមហារីកឈាមក៏ភីតមិនអាចនៅមើលថៃឆៃយ៉ាបានដែរ។
ដោយសារតែបែបនេះទើបធ្វើអោយឆៃយ៉ាមានការខឹងសម្បារភីត និងគាវយ៉ាងខ្លាំង ទើបពឹងអោយគ្រីសជួយសងសឹកអោយនាង។ គ្រីសបានប្រើឧប្បាយកលដោយដាក់ថ្នាំគាវដើម្បីជា
ថ្នូរអោយ ភីត បង្ហាញមុខដើម្បីសងសឹក។ ដូចតាមបំណងភីតក៏បានបង្ហាញមុខមែន អ្នកទាំងពីរបានប្រើហឹង្សារដាក់គ្នាទៅវិញទៅមក គ្រីសថែមទាំងបានបាញ់ទៅលើភីតមួយ
គ្រាប់ថែមទៀត។ ក្រោយមកពួកគេទាំងពីរក៏អាចសម្រួលគ្នា គំនុំក៏ប្រែមកជាមិត្តភាពនៅឡើយតែស្នេហារវាងភីតនិងគាវប៉ុណ្ណោះ ដែលនៅមិនទាន់ដឹងថាតើអាចវិលទៅដូចដើម
ដែរទេ? ចុះបើនៅតែបែបនេះ តើពួកគេអាចដោះស្រាយគ្នាដោយវិធីណា? តើមានអ្វីដែលភីតត្រូវតែធ្វើដើម្បីអាចទាញបេះដូងរបស់គាវវិញបាន?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង « ស្នេហ៍កម្មស៊ីជម្ពូ » ដែលនឹងមកដល់ភាគបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០-១៣:០០ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖