© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គ្រប់រឿងភាគខ្មែរ និងភាគថៃដែលបាន និងកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន បានទាញយកបេះដូងទស្សនិកជនអោយងាកមកទស្សនាកាន់តែកើនឡើងជាលំដាប់ ហេតុដូច្នេះហើយទើបមានទស្សនិកជនជាច្រើន បានស្នើអោយមានការបន្ថែមម៉ោងចាក់ផ្សាយរឿងភាគនេះ អោយបានច្រើនជាងមុន។
បច្ចុប្បន្ន ម៉ោងដែលកំពុងតែចាក់ផ្សាយរឿងភាគខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន គឺចាក់ផ្សាយចាប់ពីម៉ោង ៧:៥០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-សុក្រ ដោយក្នុងនោះមានការបែងចែកក្នុងមួយសប្តាហ៍ចាក់ផ្សាយចំនួនពីររឿង ថ្ងៃ ចន្ទ-ពុធ កំពុងតែចាក់ផ្សាយរឿង « តួគេខ្ញុំសម្តែង » និងចាប់ពីថ្ងៃ ព្រហស្បតិ៍-សុក្រ ចាក់ផ្សាយរឿង « និស្ស័យស្នេហ៍នាងមនោរាហ៍ »។សម្រាប់រឿងភាគខ្មែរដែលត្រូវចាក់ផ្សាយក្នុងម៉ោងខាងលើនឹងត្រូវបន្ថែមម៉ោងចាប់ពីម៉ោង ៧:៣០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
ដោយឡែករឿងភាគថៃ ដែលកំពុងតែចាក់ផ្សាយមានពីររឿងគឺរឿង « កម្លាំងអធិដ្ឋាន » ចាក់ផ្សាយវេលាម៉ោង ៩:០០-១០:0០យប់ និងរឿង « ស្នេហ៍បញ្ច្រាស់ទិស » ចាក់ផ្សាយម៉ោង
៩:០០-១០:០០យប់ ដូចគ្នា។ រឿងភាគថៃនេះដែរ នឹងត្រូវបន្ថែមម៉ោងចាក់ផ្សាយចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:៣០នាទីយប់។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានអោយដឹងថា សន្ទុះនៃការគាំទ្ររឿងភាគខ្មែរ និងភាគថៃនៅភីអិនអិនមានការកើនឡើង ប៉ុន្តែការ
ទស្សនាសាច់រឿងមានតិច ដោយសារតែម៉ោងយើងមានរយៈពេលត្រឹមតែមួយម៉ោង ហើយទទួលបានការសហការឧបត្ថម្ភច្រើន ជាហេតុធ្វើអោយការទស្សនាសាច់រឿងត្រូវបានកាត់បន្ថយ ហេតុដូច្នេះទើបស្ថានីយទូរទស្សន៍ភីអិនអិនសម្រេចថានឹងបន្ថែមម៉ោងចាក់ផ្សាយ រឿងភាគខ្មែរអោយបានច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងការសំណូមពរពីអ្នកគាំទ្រ ។
ការបន្ថែមម៉ោងចាក់ផ្សាយនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ។
ភីអិនអិន រំពឹងថាទស្សនិកជននឹងបន្តការគាំទ្ររឿងភាគខ្មែរ និងរឿងភាគថៃបន្ថែមទៀត បន្ទាប់ពីមានការបន្ថែមម៉ោងចាក់ផ្សាយ៕
Video Link 1:
Video Link 2:
ដោយ៖