© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគខ្មែរមួយរឿង កំពុងចាក់ផ្សាយនៅលើទូរទស្សន៍ ភីអិនអិន និងជារឿងដែលឆ្លុះបញ្ចាំងពីតថភាព ក៏ដូចជាជីវិតគ្រួសារក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺរឿង « ភរិយាសម័យថ្មី » ។ កញ្ញា ណាក់ ស្រីណា ដែលជាតួអង្គ អ្នកនាង បុស្បា មានស្វាមីជាមនុស្សព្រាននារី មានស្រីច្រើន កំពុងតែធ្វើឱ្យអ្នកទស្សនាចង់តាមដាន ថាតើជីវិតស្ត្រីដែលជួបរឿងវិបត្តិបែបនេះ អាចនៅប្រកាន់ជំហររឹងប៉ឹង និងគ្រប់គ្រងខ្លួនឯងបានដែរឬទេ? ពីមួយឈុតទៅមួយឈុត សុទ្ធសឹងបង្កប់ទៅដោយអត្ថន័យរឿងរ៉ាវនៃជីវិតគូ ដូចដែលគេនិយាយថា មានគ្រួសារ គឺជាចំណងប្រាំប្រការ ត្រូវទទួលខុសត្រូវ និងដោះស្រាយចំពោះមុខ។ យ៉ាងណាមិញ ដូចជាដំណើរសាច់រឿងខាងលើនេះក៏ចង់បង្ហាញឱ្យឃើញថា ឈានមកដល់សម័យកាលមួយដែលមិនថា ប្តី ឬប្រពន្ធ សុទ្ធតែមានសិទ្ធក្នុងការសម្រេចចិត្តរៀងៗខ្លួន ដោយមិនមានការបង្ខិតបង្ខំពីអ្នកណាម្នាក់ឡើយ។
តួយ៉ាង ដូចជា តារាសម្តែងស្រគត់ស្រគុំ បែបសុភាព កញ្ញា ស្រីណា ទទួលបានការចាប់អារម្មណ៍ខ្លាំង ក៏ព្រោះតែការសម្តែងមើលទៅហាក់ដូចជាពិតៗ បង្ហាញចេញមកយ៉ាងច្បាស់ទាំងទឹកមុខ និងពាក្យសម្តីយ៉ាងចាក់ដោតទៅលើតួបុរសជាស្វាមី គឺលោកយុទ្ធ។ ក្នុងនោះ សម្រាប់បណ្តាអ្នកទស្សនាដែលតាមដានរាល់ភាគរបស់សាច់រឿងខ្មែរមួយនេះ គឺបានដឹងរួចមកហើយថា តួអង្គ នាងបុស្បា និងស្វាមី បានឈានមកដល់ដំណាក់កាលមួយនៃការចែកផ្លូវគ្នា បន្ទាប់ពីមានអ្នកទីបីចូលមកជីវិតពួកគេ។ ពីដំបូងឡើយ យើងឃើញថា ស្រីណា ដែលជានាងបុស្បា ហាក់ដូចជាបាក់ទឹកចិត្ត ទន់ខ្សោយនឹងការប្រឈមមុខបញ្ហាគ្រួសាររបស់ខ្លួន ប៉ុន្តែក្រោយមក បន្ទាប់ពីមានការលើកទឹកចិត្តពីម្តាយ ក៏ដូចជាមនុស្សយល់ចិត្តនៅជុំវិញខ្លួន ក៏បានកែប្រែចិត្តរបស់បុស្បាមកជារឹងមាំ និងក្លាហាន មិនចុះចាញ់នឹងស្វាមីឥតបានការនោះទៀត។
ជាមួយគ្នានេះដែរ ភីអិនអិន ក៏ច្បិចយកនូវឈុតមួយដែលតារាសម្តែងស្រី សម្រស់ល្អគន់បែបធម្មជាតិមួយដួងនេះមកបង្ហាញជូន ដែលមើលទៅហាក់ដូចជាចូលតួសម្តែងបានយ៉ាងល្អ ជាពិសេស ទាំងទឹកមុខ និងពាក្យពេចន៍ដែលនិយាយចេញមក ឌឺដងផ្លែផ្កាទៅឱ្យស្វាមី និងតួនាងប្រពន្ធចុង។ ទាំងនេះ គ្រាន់តែជាឈុតនាងបុស្បាចាប់ផ្តើមជីវិតថ្មីតែប៉ុណ្ណោះ សម្រាប់ឈុតបន្តបន្ទាប់ទៀត សូមកុំភ្លេចរង់ចាំទស្សនាដែលមានផ្សាយជូនពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៨យប់ ។ តោះ ! តើកញ្ញា ឈុត ស្រីណា សម្តែងជាស្ត្រីរឹងមាំ តើសមដូចជារឿងពិតយ៉ាងណានោះ
សូមចូលទស្សនាវីដេអូខាងក្រោមនេះ៖
ដោយ៖