© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនជាច្រើននាក់ដែលកំពុងតែទស្សនារឿង « ដងស្ទឹងស្នេហា » នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រហែលជាជក់ចិត្តតាមដាន សាច់រឿងទាំងល្អមើល និងមានអត្ថន័យរួចមកហើយ។ ក្នុងខ្សែភាពយន្តភាគថៃមួយនេះ មានតារាសម្តែងប្រុស លោក Puen Khanin ដែលដើរតួសម្តែងជាលោកគ្រូ ព្រឹក ដ៏ស្រស់សង្ហាម្នាក់ និងជាបុរសដែលមើលទៅសុភាពរាបសា ។ ដោយសារតែសាច់រឿង តម្រូវឱ្យលោកត្រូវមើលថែអ្នកម្តាយមានជំងឺ ហើយត្រូវទទួលខុសត្រូវក្នុងគ្រួសារក្នុងនាមជាកូនប្រុសកតញ្ញូទៀតនោះ លោកគ្រូរាងខ្ពស់ មានមន្តស្នេហ៍ម្នាក់នេះ ភាគតិចណាស់ដែលគេឃើញលោកមានស្នាមញញឹមចេញមក។
លោកគ្រូ ព្រឹក និងអ្នកម៉ាក់ ជាទីស្រឡាញ់
លោកគ្រូ ព្រឹក និង ភីម វីណាត់
ជាច្រើនឈុតឆាកតាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ ទស្សនិកជននៅតែបន្តការទស្សនាដំណើរសាច់រឿងរបស់លោកគ្រូព្រឹក និងតួឯកស្រី ក្រមិចក្រមើម ភីម វីណាត់ អាចយកឈ្នះចិត្តស្រឡាញ់ទៅលើបុរសកំណាញ់ស្នាមញញឹមមួយនេះបានដែរទេ? យ៉ាងណាមិញ ដូចពាក្យគេពោលថា អ្នកក្លាហាន មិនអាចឆ្លងកាត់ដំណាក់កាលស្រីស្អាតផុតទេ។ មិនខុសពីក្នុងសាច់រឿងនេះទេ ទោះលោកគ្រូព្រឹក ជាមនុស្សប្រុសដែលមិនចូលចិត្តសើចច្រើន តែនាងក្រមុំឡិឡក់ក៏អាចអន្ទងបេះដូងឱ្យបុរសមុខរឹងអាចញញឹមចេញមកបានដែរ។ ក្នុងនោះ មានទស្សនិកជនមិនតិចអ្នកទេ ដែលលាន់មាត់សរសើរពី ទឹកមុខបែបសុភាពបុរសរបស់តួអង្គ លោកគ្រូ បើទោះបីជាមិនញញឹម ក៏នៅតែមើលទៅស្រស់សង្ហាដដែល។ ភាគច្រើន ក្នុងឈុតដែលគេឃើញតួឯកប្រុសក្នុងរឿងនេះ ញញឹម គឺជាឈុតដែលបង្ហាញពីក្តីសុខពេលនៅជាមួយនឹងអ្នកម្តាយ ដោយបានឃើញអ្នកមានគុណរបស់គេ ពេញចិត្តនឹងអ្វីមួយ និងជាពិសេសអារម្មណ៍ដែលលាក់លួចស្រឡាញ់តួស្រីដោយមិនដឹងខ្លួន។
លោកគ្រូ ព្រឹក និងភីម វីណាត់
លោកគ្រូ ព្រឹក
លើសពីនេះទៀត សម្រាប់សាច់រឿងបន្តទៀត គឺនៅមានឈុតដែលលោកសម្តែងរួមជាមួយនឹងតួស្រី ដោយបង្ហាញពីភាពរីករាយ និងស្រស់ស្រាយក្នុងជីវិត ។ ដូចនេះ ហ្វេនៗដែលគាំទ្រការសម្តែងរបស់លោកក្នុងរឿងភាគថៃមួយនេះ សូមកុំភ្លេចរង់ចាំទស្សនាដែលមានផ្សាយជូន ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ មានតែមួយគត់នៅភីអិនអិន៕
ដោយ៖