© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បណ្តាអ្នកគាំទ្រ ភីអិនអិន ដែលនិយមតាមដានទស្សនារាល់ការផ្សាយផ្ទាល់កម្មវិធី« Boostrong Music On Fire» តែងតែទន្ទឹងរង់ចាំថាតើនឹងមានអ្វីប្លែក ក៏ដូចជាវត្តមានតារាចម្រៀងរូបណាពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ សម្រាប់ថ្ងៃសៅរ៍នេះដែរ ក៏ជាសប្តាហ៍មួយកាន់តែអស្ចារ្យខ្លាំង ដោយលើកនេះ មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងដ៏ល្បីជាច្រើនឆ្នាំប្រចាំ ព្រះរាជាណាចក្រកម្ពុជាភាគច្រើនឆក់យកបេះដូងយុវវ័យនោះ គឺលោក ណុប បាយ៉ារិទ្ធ។ ទន្ទឹមនឹងការឈានជើងចូលមកបង្ហើរសំនៀងរបស់តារាចម្រៀងសង្ហារូបនេះទៅដល់ទស្សនិកជន ពីកម្មវិធីក៏បានរៀបចំឱ្យបរិយាកាសនៃការប្រគុំតន្ត្រីទាំងមូលកាន់តែមានភាពសប្បាយរីករាយមួយកម្រិតទៀត ដោយមានដូចជាអ្នកនាង ទូច ស្រីល័ក្ខ រួមនឹងក្រុមបេះដូងអ្នកចូលចិត្តធ្វើបទខ្មែរ លោករតនៈ ពិសិដ្ឋ កញ្ញា ច័ន្ទ ឡាយវល័ក្ខ និងតារាល្បីៗជាច្រើនដួងទៀត។
យ៉ាងណាមិញ ដូចជាលោក ណុប បាយ៉ារិទ្ធ ដែលគេគ្រប់គ្នាបានស្គាល់ច្បាស់ពីទឹកដមសំឡេងរបស់លោកនោះ លោកនឹងពាំនាំយកនូវបទចម្រៀងសំនៀងដើមរបស់ខ្លួនទាំងបទញាក់ និងបទមនោសញ្ចេតនាដើម្បីកំដរទៅដល់ទស្សនិកជន ។ មួយវិញទៀតសោត រួមទាំងអ្នកនាង ទូច ស្រីល័ក្ខ តារាសម្បុរស្រអែម ក្លែមសម្តីមុតដូចពេជ្រ រំលេចបានជាសំនៀងរួមគ្នាជាមួយនឹងក្រុមនិពន្ធបទភ្លេងខ្មែរ ក៏នឹងបង្ហើរសំឡេងយ៉ាងរណ្តំចិត្តឱ្យអង្រួនទៅតាម ចង្វាក់ភ្លេងយ៉ាងកន្ត្រាក់អារម្មណ៍ផងដែរ។
ដោយឡែក សម្រាប់កម្រងបទចម្រៀង ក៏ដូចជាការសម្តែង Show អ្វីទៀតនោះ យើងក៏ពុំទាន់ដឹងច្បាស់ថា តើតារាៗកិត្តិយសទាំងអស់នេះនឹងមានអ្វីជាពិសេសបន្ថែម ដើម្បីបំពេញភាពសប្បាយថ្ងៃចុងសប្តាហ៍យ៉ាងណានោះទេ។ ដូចនេះ មានតែការរង់ចាំទស្សនា ការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធីប្រគុំតន្ត្រីភេសជ្ជៈ « Boostrong Music On Fire» នៅថ្ងៃសៅរ៍ទី ០៧ ខែកញ្ញានេះ វេលាម៉ោង ០៤ និង៣០នាទីរសៀលរហូតដល់ម៉ោង ០៧យប់ ឬអញ្ជើញមកកម្សាន្តផ្ទាល់នៅ ស្ទូតឌីយោតែម្តង។ ម្យ៉ាងវិញទៀត ទស្សនិកជនមិនត្រឹមតែទទួលបានភាពរីករាយពីការប្រគុំតន្ត្រីប៉ុណ្ណោះទេ ក្នុងនោះលោកអ្នកអាចចូលរួមលេងហ្គេម Boostrong តេឈ្នះលុយ ទាំងអស់គ្នា ដើម្បមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចាប់ពី ២០ម៉ឺនរៀល រហូតដល់មាសមួយតម្លឹង៕
សូមទស្សនាខ្លីប
ដោយ៖