© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលទស្សនិកជនបានទស្សនាផ្ទាល់ និងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងកម្មវិធីតន្ត្រីភេសជ្ជៈBoostrong ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កន្លងមក ឃើញថាពោរពេញទៅដោយបទចម្រៀងពីរោះៗ អង្រួនអារម្មណ៍ឱ្យសប្បាយរីករាយទៅតាមចង្វាក់ភ្លេង ញាក់កន្ត្រាក់ពេញផ្ទៃឆាកទាំងមូល។ ក្នុងនោះដែរ ក៏មានការអញ្ជើញតារាចម្រៀងល្បីៗ និងក្រុមក្បាច់រាំពិសេសៗ មកសម្តែងជូនទស្សនិកជន ក៏ដូចជាបណ្តាអ្នកគាំទ្រ ដែលនិយមរាល់កម្មវិធីតន្ត្រីរបស់ភីអិនអិន ជាពិសេសការប្រគុំតន្ត្រី Boostrong Music on Fire នេះតែម្តង។ដោយឡែក សម្រាប់សប្តាហ៍ថ្មី ថ្ងៃសៅរ៍ ទី ១៧ ខែ សីហា នេះ តារាចម្រៀងល្បីវ័យក្មេងមួយរូប ចូលចិត្តតែងខ្លួនបែបស្តាយ៍យុវវ័យនោះគឺ កញ្ញា អុីវ៉ា នឹងនាំយកបទចម្រៀងជាច្រើនបទ មកបង្ហើរសំនៀង អមទៅដោយឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ។
កញ្ញា អ៊ីវ៉ា
លើសពីនេះទៀត យើងក៏មានការចូលរួមសម្តែងពីក្រុមតន្ត្រីក្មេងសំរែ ដែលកាន់តែបង្ករឱ្យបរិយាកាសតន្ត្រីរបស់យើងកាន់តែមានភាពសប្បាយរីករាយមួយកម្រិតទៀត។ ក្រៅពីនេះ ក៏មានវត្តមានតារាចម្រៀងផ្សេងទៀតដូចជា គឺកញ្ញា ពុធ ស្រីខួច និងកញ្ញា ឈាង សុវណ្ណារី ដែលពួកគេទាំងអស់គ្នា នឹងត្រៀមខ្លួនជាស្រេចក្នុងការកំដរឱ្យទិដ្ឋភាពនៃការប្រគុំតន្ត្រីមានភាពរស់រវើក និងរំភើបរីករាយ។
កញ្ញា ឈាង សុវណ្ណារី
កញ្ញា អាតី
ក្រុម តន្ត្រី ក្មេងសំរែ
មិនតែប៉ុណ្ណោះ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់នៅស្ទូតឌីយោភីអិនអិន គឺនៅចុងបញ្ចប់នៃការប្រគុំតន្ត្រី ក៏អាចចូលរួមលេងហ្គេម Boostrongតេឈ្នះលុយ ដែលនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចាប់ពី ២០ ម៉ឺនរៀល រហូតដល់មាសមួយតម្លឹង។ ដើម្បីកុំឱ្យខកខានពេលវេលាដ៏ពិសេសនេះ សូមអញ្ជើញមកកាន់ឆាកប្រគុំតន្ត្រីផ្ទាល់ ហើយក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ០៤ និង ៣០ នាទីរសៀល រហូតដល់ម៉ោង ០៧ យប់៕
អត្ថបទ៖ សិរីរដ្ឋ
ដោយ៖