© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តាមរយៈពាក្យពេជ្យរៀបរាប់ត្អូញត្អែរក្នុងបទចម្រៀងលួងលោមចិត្តនារីជាច្រើននាក់ឱ្យព្រមជឿថាបុរសក៏ចេះយំ ក៏ចេះខូចចិត្តព្រោះរឿងស្នេហា តារាចម្រៀងលោក ឆន សុវណ្ណារាជ ក៏បានជាប់ឈ្មោះជាតារាចម្រៀងប្រុសដែលមានភាពលេចធ្លោខ្លាំង ព្រោះចម្រៀងបែបមនោសញ្ចេតនា។ ឯកញ្ញា សុវត្ថិ ឌីធារីកា វិញក៏មិនចាញ់លោក សុវណ្ណារាជ ប៉ុន្មានដែរ ទោះនាងជាតារាចម្រៀងទើបរះថ្មី តែនារីរាងតូចច្រឡឹងសម្លេងស្រួយស្រែសរូបនេះនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនបានដូចគ្នា។ ទោះបច្ចុប្បន្នមានអ្នកចម្រៀងច្រើន តែតារាចម្រៀងដែលមានសម្លេងបត់បែនច្រើន អាចច្រៀងបទចម្រៀងរបស់អ្នកចម្រៀងទសវត្សរ៍ ៦០ បានល្អ ពុំសូវមានច្រើនឡើយ ដូច្នេះហើយ ទើបនាងអាចថ្ពក់យកបេះដូងរបស់មហាជនបានយ៉ាងលឿនបែបនេះ។ សុទ្ធជាអ្នកចម្រៀងដែលពោរពេញដោយទេពកោសល្យដូចគ្នា តើជំនួបរបស់តារាទាំងពីរដួងលើឆាកប្រគំតន្ត្រី Boostrong នៅស្ថានីយទូរទស្សន៍ PNN នាថ្ងៃសៅរ៍សប្តាហ៍នេះ នឹងអស្ចារ្យខ្លាំងដល់កម្រិតណា?
លោក ឆន សុវណ្ណារាជ
កញ្ញា សុវត្ថិ ឌីធារីកា
អមនឹងការបង្ហាញវត្តមានរបស់ស្រីស្រស់ និងបុរសសង្ហាខាងលើ តារាចម្រៀងស្រស់សោភាចំនួនពីររូបទៀតនឹងបង្ហាញវត្តមានព្រមគ្នា មកញ៉ាំងបរិយាកាសកម្មវិធីកាន់តែរីករាយខ្លាំងមួយកម្រិតទៀត នោះគឺកញ្ញា ហ៊ិន លីនដា និងកញ្ញា អូន រដ្ឋា។
កញ្ញា ហ៊ិន លីនដា និងកញ្ញា អូន រដ្ឋា
តើកម្មវិធីប្រគំតន្ត្រី Boostrong ដែលបង្ហាញនូវចម្រៀងចម្រុះចង្វាក់ មានទាំងបទមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ដោយរំលេចនូវវត្តមានតារាប្រុសស្រីស្រស់សោភា និងស្រស់សង្ហាមានបរិយាកាសរំភើបរីករាយកម្រិតណា? សូមកុំភ្លេចចូលរួមទស្សនាដោយសេរីនៅក្នុងស្ទូឌីយ៉ូ PNN ព្រែកព្នៅ និងទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ PNN នាថ្ងៃសៅរ៍ ទី០៣ ខែសីហា ចាប់ពីម៉ោង៤ និង៣០នាទីល្ងាចតទៅ។ ការប្រគុំតន្ត្រី បែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេស ផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក Boostrong។
ដោយ៖