© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កំពូលអ្នកស្នងគុនខ្មែរវ័យក្មេង សុខ ធី និង ឃួន ឡាំងកូស៊ីន ត្រូវបានទូរទស្សន៍ PNN ផ្ដល់ភារកិច្ចទទួលស្វាគមន៍ជើងខ្លាំងថៃនៅសង្វៀនអធិរាជគុនខ្មែរ ISI Palm នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខណៈបេក្ខជនខ្សែក្រវាត់ប្រាក់ពីររូប គឺ លន បញ្ញា និង ជ្មួកភិត ត្រូវសម្រាកត្រៀមប្រកួតផ្ដាច់ព្រ័ត្រ។
លោក សុខ ធី
ឃួន ឡាំងកូស៊ីន
ឃួន ឡាំងកូស៊ីន ដែលធ្លាប់បំបាក់អ្នកប្រដាល់ថៃល្បីឈ្មោះ ណុកក្រៈជីប លើសង្វៀន PNN ព្រែកព្នៅ ត្រូវតតាំងអ្នកលេងឆ្លងដែន អប់សៃ ស.ច.វិឈិតប៉ែតរិវ។ អ្នកប្រដាល់សម្បូរប្រជាប្រិយ សុខ ធី ហៅ កាកា នឹងតទល់អ្នកប្រដាល់ថៃកំពុងរះ ខាវក្រៈចាំង ស.ភ្លើតជិត។
ឃួន ឡាំងកូស៊ីន និង អប់សៃ ស.ច.វិឈិតប៉ែតរិវ
ក្នុងជំនួបមិត្តភាពអន្តរជាតិដ៏រំជើបរំជួលនេះ នឹងមានអមដោយពន្លកគុនខ្មែរនិងថៃ២គូទៀត។ អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN និងផេកហ្វេសប៊ុក PNN Sports និង ISI STEEL៕
សូមទស្សនាវីដេអូខ្លី៖
ដោយ៖