© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែពិសេស ហើយអស្ចារ្យជាងការប្រគំតន្ត្រីនាសប្តាហ៍កន្លងមក សម្រាប់សប្តាហ៍ទី១នៃខែកក្កដានេះ កម្មវិធីប្រគំតន្ត្រី Boostrong Music On Fire នឹងស្វាគមន៍បេសកម្មខែថ្មី ដោយការបង្ហាញវត្តមានតារាចម្រៀងប្រុសស្រីទាំងខ្មែរ និងថៃច្រៀងរួមគ្នាអង្រួនឆាកកម្មវិធី ផ្តល់ជូននូវបទពិសោធថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្តង។ ភ្លេងក៏ពិរោះរណ្តំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រស់ជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែននៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញ ហើយញាំងបរិយាកាសកម្មវីធីកាន់តែកក្រើកខ្លាំងជាងពេលមុនៗ ថែមមួយកម្រិតទៀត។ តារាក្នុងដួងចិត្តអ្នកគាំទ្រដែលនឹងចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី Boostrong នៅឯស្ថានីយទូរទស្សន៍PNN ព្រែកព្នៅនាសប្តាហ៍នេះមានដូចជា កញ្ញា ប៉ាច់ គីមមួយ លោក វង្ស តារារតនៈ កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និងតារាចម្រៀងថៃ គឺកញ្ញា Wonderframe ថែមទៀត។
ចង់ដឹងទេតើជំនួបរវាងតារាចម្រៀងខ្មែរ និងថៃអាចធ្វើអោយបេះដូងអ្នកចូលរួមទស្សនាកម្មវីធីផ្ទាល់រីកធំប៉ុណ្ណា? រំភើបហើយញាប់ញ័រចិត្តកម្រិតណា? សប្បាយ ហើយអស្ចារ្យយ៉ាងណា? សូមកុំភ្លេចចូលរួមស្រែកហ៊ោកញ្ជ្រៀវពេញមួយទំហឹងតាមចង្វាក់ភ្លេងសម័យទំនើបនៅឆាកតន្ត្រី Boostrong Music On Fire Concert នៅឯស្ទូឌីយ៉ូ PNN ព្រែកព្នៅ នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដានេះទាំងអស់គ្នាណា៎។
កម្មវិធីប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងឈ្នះពានរង្វាន់កម្រិតពិភពលោក២០១៩ Boostrong។ ផ្សាយផ្ទាល់នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩លើកញ្ចក់ទូរស្សន៍ PNN ចាប់ពីវេលាម៉ោង 4:30នាទីល្ងាចតទៅ ហើយអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយសេរីនៅស្ទូឌីយ៉ូ PNN ព្រែកព្នៅបានថែមទៀត។
ដោយ៖