© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្ងៃអាទិត្យ ទី១៦ ខែមិថុនានេះដល់វេន ឡុង ជិន ត្រូវផ្ដើមយុទ្ធនាការជម្រុះជុំដំបូងប្រជែងយកខ្សែក្រវាត់ប្រាក់ ប្រចាំសង្វៀនអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយទូរទស្សន៍ PNN ដោយត្រូវតតាំងជាមួយអ្នកប្រដាល់ថៃ ផាន់លិទ្ធ ខេសាយិម។ នេះជាការប្រកួតឆ្ពោះទៅគ្រងខ្សែក្រវាត់ប្រាក់ទី២ បន្ទាប់ពីឡៅ ចិត្រា ស្រវាបានតំណែងនេះកាលថ្ងៃអាទិត្យ ទី០៩ ខែមិថុនា តាមរយៈការផ្ដួលជើងខ្លាំងថៃ កងស្យាម នៅទឹកទី២ ហើយរង់ចាំចូលរួមវគ្គជម្រុះខ្សែក្រវាត់មាសជាបន្ត។
ដោយឡែកសម្រាប់ជំនួបមិត្តភាពជើងខ្លាំងមាឌល្អិតចិត្តដំរី ហ៊ីម សេរី នឹងឡើងសាកក្បាច់គុនជាមួយកីឡាករថៃវ័យក្មេង សេកសាន ស.ភិតប៊ុនមី ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ ចំណែកគូថ្នាល វី គីមសៀង មកពីក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យតតាំងអ្នកលេងគុនថៃ អាវ៉ាន់លេក ក្នុងប្រភេទទម្ងន់៣៥ គីឡូ ក្រាម ខណៈមិត្តរួមក្លិប វ័ន ថៃដេ ប្រឈមនឹងអ្នកលេងឆ្លងដែនដូចគ្នា គឺ យ៉តភិតលេក។
សូមរង់ចាំទស្សនាកម្មវិធីអធិរាជគុនខ្មែរ ISI Palm ដ៏កក្រើកនេះ ផ្សាយផ្ទាល់ចេញពីសង្វៀន PNN ព្រែកព្នៅ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាវីដេអូខ្លី៖
ដោយ៖