© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្ងៃអាទិត្យទី៩ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃដ៏រំភើបញាប់ញ័រដំណាក់កាលទី១ នៃយុទ្ធនាការដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM នៅភិអិនអិន ដោយកំពូលកីឡាករគុនខ្មែរ ឡៅ ចិត្រា នឹងប្រឈមមុខជាមួយកីឡាករថៃ កងស្យាម ម៉. រិទ្ធភិថាក់។ ខ្លាកំណាចខេត្តកំពង់ស្ពឺ ឡៅ ចិត្រា កូនសិស្សក្លិបកងពលតូចពិសេសទ័ពឆ័ត្រយោង៩១១ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី១របស់ភីអិនអិន បន្ទាប់ពីបានផ្ដួលកីឡាករថៃ ជេលើនឡាប ឱ្យសន្លប់ក្នុងទឹកទី១ កាលពី៣សប្ដាហ៍មុន។ ចំណែក កងស្យាម ម៉. រិទ្ធភិថាក់ បានមកដល់វគ្គនេះក្រោយយកឈ្នះពិន្ទុលើ សារឿន ច័ន្ទ កាលពី២សប្ដាហ៍មុន។
ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM គឺជាស្ពានសម្រាប់កីឡាករទទួលបានសិទ្ធិឆ្ពោះទៅប្រកួតប្រជែងយកខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់ដល់ទៅ៤០លានរៀល។ សម្រាប់ខ្សែក្រវាត់ប្រាក់នេះក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរដល់ជ័យលាភី។ នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនានេះ អធិរាជគុនខ្មែរ ISI PALM ថែមទាំងមានឈុតសម្ដែងពិសេសសម្រាប់កំដរអារម្មណ៍ទស្សនិកជន ក៏ដូចជាញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយនិងកាន់តែជក់ចិត្តថែមមួយកម្រិតទៀតផង។
ក្រៅពីគូដណ្ដើមខ្សែក្រវាត់ប្រាក់ទី១ខាងលើ នៅមានគូមិត្តភាពអន្តរជាតិជក់ចិត្ត៣គូផ្សេងទៀត ដោយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន នឹងតតាំងជាមួយជើងខ្លាំងថៃ យ៉តចក្រគ្រិត និងអមដោយគូពន្លកគុនខ្មែរទល់នឹងថៃពីរគូផ្សេងទៀត។ អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports, ISI STEEL រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាឈុតខ្លី៖
ដោយ៖