© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ព្រោះមានទំនួលខុសត្រូវលើភារកិច្ចការងាររៀងខ្លួន កុំថាឡើយឱកាសដើរកម្សាន្តជុំគ្នាសូម្បីឱកាសនិយាយរកគ្នាក៏តិចដែរទាំង កញ្ញា យិន រ៉ានី ពិធីការនីកម្មវិធីព័ត៌មានពេលព្រឹក កញ្ញា ចេន សុជាតា ពិធីការនីកម្មវិធីបេសកម្មប្រចាំសប្តាហ៍ និងលោក ប៉ែន សុផាន់ណា ពិធីករកម្មវិធីព័ត៌មានកីឡា សុទ្ធស្ថិតក្នុងក្រុមព័ត៌មានប្រភេទផ្សេងគ្នា។
តែមិនថ្វីទេ ដោយសារ២០១៩ជាឆ្នាំល្អ រឿងមិនធ្លាប់មានក៏អាចកើតឡើងបានដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ ពួកគេទើបទទួលបានឱកាសពិសេសទទួលបានជំនួបដ៏អស្ចារ្យក្នុងកម្មវិធីដើរកម្សាន្តជុំគ្នាមួយ។ តើការដើរកម្សាន្តជុំគ្នារវាងក្រុមព័ត៌មានរបស់PNN និងក្រុមតារាមួយណាសប្បាយខ្លាំងជាង? តោះទៅមើលទាំងអស់គ្នា៖
ចំណែកខាងប្រុសបងតែម្នាក់ រីឯស្រីវរលក្ខណ៍ពីរនាក់យ៉ាងសោភា!
កញ្ញារាបសារ និងបុរសសាច់ដុំគេទិញមួកស្លឹកត្នោត។ តែចាញ់រ៉ានីទេ! យេយេរូបរាង តែចរិតបានណាស់ វេចមួកមកពីផ្ទះតែម្តង
កុំឃើញមុខមាត់ធំដុំជាពិធីករពិធីការនីតាមស្ថាប័នទូរទស្សន៍ចឹង! តែការងារក្រៅម៉ោងរឹតតែលោតផ្លោះជាងហ្នឹងទៅទៀត គឺលក់ទឹកកកឈូសទាំងបីចឹងហ្មង
កញ្ញារ៉ានី៖ ស្អាតអីវ៉ែនតាការពារកម្ដៅថ្ងៃហ្នឹង? មុខខ្មៅមិនគិតទេ! ពិបាកយល់ហ្មងស្រីខ្មែរម្នាក់នេះ
ដោយ៖