© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលបានទស្សនារឿង «តាក់ស៊ីចាប់ខ្មោច» ប្រាកដជាបានដឹងថារឿងមួយនេះមានឈុតឆាកដ៏ជក់ចិត្តជាច្រើន ទើបសាកសមជាសមិទ្ធិផលដែលទទួលពានរង្វាន់ជាសាច់រឿងល្អ ប្លែកប្រចាំឆ្នាំ។
ឈុតឆាក មានលាយឡំជាមួយអភិនិហា ខ្មោច ព្រាយ បិសាច យុទ្ធសិល្ប៍និងភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត។ រឹតតែពិសេសគឺតួអង្គគួរអោយចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងរឿងនេះគឺ Keneth Ma សម្តែងជាតួឈ្មោះ ម៉ាជឺ និងជាអ្នករត់តាក់ស៊ីក៏ ជាតួអង្គដែលចូលចិត្តខ្ចីលុយគេ និងប្រើស្លៀកពាក់សម្លៀកបំពាក់ចាស់ៗ។
សម្រាប់ការសម្តែងប្លង់នានាក្នុងរឿង តាក់ស៊ីចាប់ខ្មោច Kenneth Ma បានសារភាពថាពិតជាមានឈុតដែលគួរអោយភ័យរន្ធត់ច្រើន ប៉ុន្តែគេបានតាំងចិត្តសម្តែងអោយបានល្អបំផុត។
តារារូបនេះបន្តថា ក្នុងនោះមានឈុតមួយដែលត្រូវថតនៅចំពេលយប់ជ្រៅ ហើយនៅតំបន់ព្រៃភ្នំទៀត ចំណែកបះសក់គឺឆាកមួយនោះតំរូវអោយរត់ជាមួយតុក្កតាខ្មោច មិនថារត់ទៅកន្លែងណាក៏ដោយក៏តុកត្តានោះត្រូវតែតាមទៅដល់ទីនោះជានិច្ចដែរ!សួរថា អ្នកណាមិនព្រឺសម្បុរ?
អ្វីដែលធ្វើអោយលោកកាន់តែរន្ធត់ទៀតនោះគឺលោកបានលឺគេនិយាយតៗគ្នាថា មានអ្នករត់តាក់ស៊ីម្នាក់ បានដឹកភ្ញៀវទៅដល់កន្លែងកប់ខ្មោច ហើយភ្ញៀវនោះបានហុចលុយអោយអ្នករត់តាក់ស៊ីនោះ ប៉ុន្តែលុះព្រឹកឡើងលុយនោះបានក្លាយជាលុយខ្មោចទៅវិញ។ ការនិយាយតៗគ្នានេះ បានធ្វើអោយលោកស្រមៃដល់ឈុតដែលលោកនឹងត្រូវថតក្នុងរឿង «តាក់ស៊ីចាប់ខ្មោច»៕
រឿង «តាក់ស៊ីចាប់ខ្មោច» ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕
ដោយ៖