© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងដ៏ល្បីមួយរូបរបស់TVB Pakho Chau បានធ្វើអោយគ្រប់គ្នាមិនសរសើរមិនបានពីទេពកោសល្យរបស់លោកដែលមិនត្រឹមតែចេះសម្តែងបានល្អប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយបទចម្រៀងបានយ៉ាងពិរោះ និងអាចទាក់ទាញអ្នកគាំទ្ររាប់លាននាក់ផងដែរ។
កាលពីពេលថ្មីៗនេះ តាមរយៈវីដេអូប្រមាណជាង១០នាទីដែលបានបង្ហោះចូលទៅកាន់Youtube បានបង្ហាញពីសកម្មភាពច្រៀងចម្រៀងដ៏អស្ចារ្យ របស់ Pakho Chau ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី Tour Concert មួយនៅប្រទេសម៉ាឡេស៊ីដោយមានអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនាការប្រគំតន្រ្តីមួយនេះ។
តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះ បានប្រឡូកចូលសិល្បៈតាំងពីឆ្នាំ២០០៧មកម្ល៉េះ នៅឆ្នាំ២០០៩លោកបានឈានជើងចូលថតកុនអោយទូរទស្សន៍ហុងកុងTVB។ រឿងដំបូងនៅប៉ុស្តិ៍ទូរទស្សន៍មួយនេះមានចំណងជើងថា ICAC។ ដោយឡែករឿង Line Walker ឬ «ប្រតិបត្តិការអាថ៍កំបាំងក្នុងជួរប៉ូលីស» Pakho Chau ក៏ទទួលបានការគាំទ្រផងដែរជាមួយតួអង្គបែបក្លាហាន ម៉ឺងម៉ាត់ និងមានល្បិចខ្ពស់ដែលអាចគេចបានគ្រប់បញ្ហា ហើយបច្ចុប្បន្នរឿងមួយនេះកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង១១:០០ព្រឹក៕
ទស្សនាការបកស្រាយចម្រៀងរបស់ Pakho Chau ខាងក្រោម៖
ដោយ៖