© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់អ្នកដែលស្រឡាញ់ និងចូលចិត្តទស្សនារឿងភាគហុងកុងTVB ប្រាកដជាស្គាល់តារាសម្តែង Edwin Sui និងតារាសម្តែងស្រី Priscilla Wong អ្នកទាំងពីរតែងតែបង្ហាញមុខក្នុងរឿងភាគ របស់TVBញឹកញាប់ និងជាតួសំខាន់ផងដែរ។
កាលពីពេលថ្មីៗនេះ Edwin Sui និង Priscilla Wong បានធ្វើអោយមានការភ្ញាក់ផ្អើលមួយក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំមួយដែលរៀបចំដោយTVB ដោយសារតែ Edwin Sui បានសារភាព និងបើកបង្ហាញអោយអ្នកគ្រប់គ្នាដឹងថាលោក និងPriscilla Wong បានមានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតលោកហ៊ានពោលពាក្យហៅ Priscilla Wong ថាជាភរិយាពេញៗមាត់ថែមទៀតផង។
ទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ ត្រូវបាន Edwin Sui ប្រាប់ថា ពួកគេបានចាប់ផ្តើមដុះពន្លកស្នេហានៅខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសដែលពួកគេសម្រាកវិស្សមកាល។ ស្នេហារបស់ពួកគេត្រូវបានមិត្តភ័ក្តិរួមអាជីព និងអ្នកគាំទ្រជាច្រើននាក់ ចូលរួមត្រេកអរយ៉ាងពេញទំហឹង ប៉ុន្តែទោះបីជាបែបណាពួកគេទាំងពីរនាក់នៅមិនទាន់ប្រកាសពីថ្ងៃរៀបការឡើយ៕
ដោយ៖