© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុងចំណងជើង «ប្រតិបត្តិការណ៍អាថ៍កំបាំងក្នុងជួរប៉ូលីស» គឺជារឿងភាគហុងកុងថ្មីសន្លាងមួយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ តទៅ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ស្នេហា និងការលោភលន់»។
រឿងភាគហុងកុងខាងលើនេះបានបង្កប់នូវភាពអាថ៍កំបាំងជាច្រើននៅពីក្រោយការរត់ពន្ធគ្រឿងញៀនដែលសំបូរទៅដោយក្រុមជើងខ្លំាង ចំណែកឯខាងប៉ូលីសបង្ក្រាបគ្រឿងញៀនក៏សុទ្ធតែជាជើងខ្លាំង ដែលត្រូវតាមដានគ្រប់សកម្មភាពរបស់ជនល្មើសគ្រប់វិនាទី និងបានដាក់ពង្រាយក្រុមប៉ូលីសស៊ើបអង្កេតជាសម្ងាត់ និងតឹងរឹងបំផុតដើម្បីស្វែងរកជនបង្កហេតុ។
តួអង្គសំខាន់ៗក្នុងរឿងនេះមានដូចជា Michael Miu (Cheuk Hoi) Benz Hui (Chum Foon Hei) Priscilla Wong (Cheng Suk Mui) និង Alice Chan (Lau Kam Ying) រួមនិងតារាល្បីៗជាច្រើនទៀត។
«ប្រតិបត្តិការណ៍អាថ៍កំបាំងក្នុងជួរប៉ូលីស» បានបង្ហាញពីហេតុការណ៍ដែលបានកើតឡើងក្នុងឆ្នាំ 2010 ដោយ Cheuk Hoi (Michael Miu) បានធ្វើដំណើរទៅកាន់ទីក្រុងបាងកកដោយសម្ងាត់ដើម្បីធ្វើប្រតិបត្តិការស្វែងរកភត្តុតាង និងចាត់មេក្លោងជួញដូរគ្រឿងញៀន ជាមួយភ្នាក់ងារសម្ងាត់របស់គាត់នៅប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយភាពជោគជ័យនៃបេសកកម្មនេះបានធ្វើឱ្យភ្នាក់ងារសម្ងាត់ទាំងអស់របស់ Cheuk Hoi (Michael Miu) ត្រូវបានសម្លាប់នៅក្នុងសមុទ្រភ្លើងដោយការផ្ទុះគ្រាប់បែក។
ទន្ទឹមនឹងនេះដែរនៅទីក្រុងហុងកុង មិត្តភក្តិដ៏ល្អរបស់គាត់នៅក្នុងផ្នែក CIB ឈ្មោះ លោកអធិការ Lai (Eddie Cheung) ត្រូវបានគេធ្វើឃាតដោយសារតែមូលហេតុគាត់ដឹងរឿងសំងាត់ថានៅក្នុងជួរប៉ូលីសមានបង្កប់ជនអាក្រក់។ បន្ទាប់ពីមិត្តភ័ក្តិដ៏ល្អរបស់ Cheuk Hoi ស្លាប់ទៅ Cheuk Hoi បានតាំងចិត្តថានឹងបន្តបេសកកម្មមួយនេះ រហូតអាចចាប់បានជនល្មើស។
Cheuk Hoi ដឹងថា Lai Sir នៅមានភ្នាក់ងារសម្ងាត់ ដែលអត្តសញ្ញាណរបស់ពួកគេត្រូវបាន Lai Sir លុបចោលក្នុង ប្រព័ន្ធពត៏មាននៅក្នុងជួលប៉ូលីស ដើម្បីការពារសមាសភាពនិងជីវិតរបស់ភ្នាក់ងារសម្ងាត់របស់ខ្លួន។ Cheuk Hoi ត្រូវធ្វើការជាមួយ Cheng Suk Mooi (Priscilla Wong) ដើម្បីរកអោយឃើញនិងការពារភ្នាក់ងារសម្ងាត់ របស់ Lai Sir ដែលនៅសេសសល់របស់គាត់។
តើ Cheuk Hoi អាចរកឃើញភ្នាក់ងារសម្ងាត់ របស់ Lai Sir ទាំងអស់បានដោយរបៀបណា? តើអ្នកអ្នកណាជាមេក្លោងធំជាងគេ នៅក្នុងសង្គមងងឹត? ជនល្មើសក៏ខ្លាំង ប៉ូលីសរឹតតែខ្លាំង ខ្លាំងប៉ះខ្លាំងនឹងទៅជាបែបណា?
ទស្សនាឈុតខ្លីខាងក្រោម៖
ដោយ៖