© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងជើងចាស់ ដែលគ្រប់គ្នាបានស្គាល់ថាជាតារាក្មេងជាងវ័យ លោក ទេព រិនដារ៉ូ គឺជាតារាសិល្បៈមួយរូបដែលបានល្បីល្បាញតាំងពីទស្សវត្ស៍ឆ្នាំ៨០ រហូតមកដល់បច្ចុប្បន្ននេះលោកនៅតែមានទីផ្សារ និងអាចឈរជើងនៅក្នុងវិស័យខ្សែភាពយន្តដដែល។
បទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការសម្តែង បានធ្វើអោយលោកក្លាយជាតារាដែលពោរពេញទៅដោយទេពកោសល្យ និងភាពប៉ិនប្រសប់ ប៉ុន្តែបើទោះបីជាលោកជាតារាសិល្បៈជើងចាស់យ៉ាងណាក្តី ក៏លោកបានលើកឡើងក្នុង កម្មវិធីស៊ីអារម្មណ៍ ដែរថា លោកធ្លាប់បានហូរឈាមច្រមុះក្នុងអំឡុងពេលថត រឿង «អាថ៍កំបាំងត្រីសូល៍» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ ដោយសារតែការថតមានច្រើនប្លង់ និងប្រឹងថតទាំងថ្ងៃ ទាំងយប់។
កិច្ចសម្ភាសន៍នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» នៅសប្តាហ៍នេះក្រៅពី លោក ទេព រិនដារ៉ូ នៅមានលោក ជា សំណាង លោកចាប ចៀន និងលោក អ៊ួ តារា អគ្គលេខាធិការ នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអ្នកដែលនៅពីក្រោយការហ្វឹកហាត់ល្បុក្កតោដល់តារាទាំងអស់ដែលសម្តែងនៅក្នុងរឿង «អាថ៍កំបាំងត្រីសូល៍» ផងដែរ។ អ្នកទាំងបួននាក់នឹងបង្ហាញពីបទពិសោធន៍ខ្លះៗពាក់ព័ន្ធនឹងដំណើរការនៃការថតរឿងមួយនេះ។
ចង់ជ្រាបច្បាស់ពីកិច្ចសម្ភាសន៍ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «ស៊ីអារម្មណ៍» នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចកទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖