© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់ទស្សនិកជនដែលកំពុងតែតាមដានទស្សនា រឿង «ស្នេហា និងការលោភលន់» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនប្រាកដជាបានដឹងពីភាពចម្រូលចម្រាស់រវាងគ្រួសារទាំងពីរដែលបានបង្រួមក្រុមហ៊ុនជាមួយគ្នា។
ការបង្រួបបង្រួមក្រុមហ៊ុនជាមួយគ្នា ក៏ដោយសារតែពីមុនលោកស៊ីគឺជាអ្នកមានគុណរបស់ស្តេចតែទឹកដោះគោ នៅពេលដឹងថាក្រុមហ៊ុនរបស់លោកស៊ី (Alan) រកស៊ីខាត ទើបស្តេចតែទឹកដោះគោសម្រេចចិត្តឡើងផ្សារហ៊ុន ដោយបង្រួបបង្រួមជាមួយក្រុមហ៊ុនផ្សារហ៊ុនរបស់លោកស៊ី ចេតនាចង់ជួយលោកស៊ីគេចផុតពីការរកស៊ីខាត។
គ្រាន់តែថ្ងៃដំបូងដែលពួកគេបានប្រជុំដើម្បីបង្ហាញពីការបង្រួបបង្រួមក្រុមហ៊ុនតែមួយ សង្គ្រាមពាក្យសំដីក៏បានផ្ទុះឡើង រវាងបងភ្លើង (ម៉ាក់ជិន) និង លោកស្រីស៊ីរ(Amelia)។ ការផ្ទុះទំនាស់បែបនេះគឺដោយសារតែម្នាក់ៗចង់ទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ បើទោះបីជាមានការផ្ទុះពាក្យសំដីបែបនេះក្តី ប៉ុន្តែការបង្រួបបង្រួមក្រុមហ៊ុននៅតែកើតមានដដែល និងធ្វើទៅតាមការចាត់តាំងរបស់ស្តេចតែទឹកដោះគោ និង លោកស៊ី (Alan)។
ចាប់តាំងពីពួកគេបានរួមក្រុមហ៊ុនតែមួយទំនាស់ចេះតែកើតមានជាបន្តបន្ទាប់។ តើពួកគេអាចបន្តរួមហ៊ុនជាមួយគ្នាបានយូរអង្វែងដែរទេ? តើអាចនឹងមានដំណោះស្រាយដ៏ល្អមួយសម្រាប់ភាគីទំាងពីរទេ? សូមកុំភ្លេចទស្សនារឿង «ស្នេហានិងការលោភលន់» ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖