© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរ ដែលបានសហការផលិតរវាងស្ថានីយទូរទស្សន៍ភីអិនអិន និងក្រុមកាងារមកពីប្រទេសថៃ រឿង «អាថ៍កំបាំងត្រីសូល៍» ត្រូវបានថត និងកាត់តបញ្ចប់រួចរាល់ហើយ ដោយនឹងត្រៀមចាក់ផ្សាយជូនទស្សនានៅចុងឆ្នាំ២០១៨នេះ។
ដូចដែលទស្សនិកជនធ្លាប់បានទស្សនានូវឈុតឆាកពិសេសៗតាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើទំព័រហ្វេសប៊ុគរបស់ភីអិនអិនរួចមកហើយថា រឿងមួយនេះមានបញ្ចូលគ្រប់ឈុតឆាក មានទាំងស្នេហា វាយប្រហារ និងយុទ្ធសិល្ប៍ជាដើម ដែលតម្រូវអោយតួសម្តែងទាំងអស់ត្រូវហ្វឹកហាត់ការសម្តែងអោយមានភាពម៉ត់ចត់ខ្លាំងមែនទែន ធ្វើយ៉ាងណាអោយរឿងមួយនេះ ទទួលបានលទ្ធផលល្អ។
ការប្រឹងប្រែងនេះមិនត្រឹមតែតួសម្តែងប៉ុណ្ណោះទេ ក្នុងនោះក្រុមកាងារទាំងពីរប្រទេស ក៏បានខំប្រឹងអស់ពីកម្លាំងកាយចិត្ត គោលបំណងចង់អោយទស្សនិកជន ទទួលបាននូវភាពប្លែកភ្នែក និងទទួលបានអារម្មណ៍រីករាយផងដែរ។ ក្រៅពីក្រុមកាងារថត ក៏នៅមានក្រុមកាងារផ្នែកកាត់ត ផ្នែកក្រាហ្វិកដែលជាក្រុមផលិតចុងក្រោយ និងព្យាយាមច្នៃសាច់រឿងនេះបន្ថែមអោយរឹតតែមានគុណភាពល្អ និងរស់រវើក៕
ចង់ដឹងថាតើពួកគាត់ខំប្រឹងបែបណានោះសូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖