© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីម្សិលម៉ិញនេះទស្សនិកជនទស្សនិកជនដែលបានទស្សនារឿង វិញ្ញាណចំាស្នេហ៍ ប្រាកដជាបានដឹងហើយថានាយខេនត្រូវខកចិត្តខ្លាំងយ៉ាងណានៅពេលដែលត្រូវបួផាន់បដិសេធស្នេហ៍ ប៉ុន្តែព្រោះតែការផ្លុំត្រចៀករបស់វីនឡេ ទើបខេនទៅចាប់បួរផាន់ ប៉ុន្តែក៏ត្រូវបានគ្រូពេអាគីនី មកជួយទាន់ពេលវេលា។
កំពុងតែត្រូវខកចិត្តរឿងស្នេហ៍ នាយខេនក៏មកត្រូវជួបនឹងអាថាន់ប្រទាលខ្មោចអាប ដែលធ្វើអោយគេក្លាយជាពាក់កណ្តាលមនុស្ស និងពាក់កណ្តាលខ្មោច។ អាថាន់នេះ គឺជាស្នាដៃរបស់យាយខ្មោចគមខ្នង ដែលជាបរិវាររបស់ព្រះម៉ែធរហ៊ូក។
នៅពេលដែលនាយខេនត្រូវអាថាន់នេះ ព្រះម៉ែធរហូក អាចបញ្ជារអោយគេធ្វើអ្វីក៏បាន។
តើវាសនារបស់នាយខេននឹងទៅជាបែបណា? តើខេនអាចរួចផុតពីអាថាន់ប្រទាលខ្មោចអាបនេះបានដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាំស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត