© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយ ខេន ទទួលបានការបដិសេធសុំរៀបការពីបួផាន់ ធ្វើអោយខេនមានអារម្មណ៍ខកចិត្តជាខ្លាំង ថែមទាំងមានការប្រច័ណ្ឌជាមួយគ្រូពេទ្យ អាគីនី ថែមទៀតផង តែមិនដឹងថាត្រូវធ្វើបែបណាទើបអោយបួផាន់ទន់ចិត្តអាចមកស្រឡាញ់ខ្លួន។ ពេលឃើញគ្រូពេទ្យអាគីនី ចង់មកបង្កើតភាពស្និទ្ធស្នាលជាមួយបួផាន់ វីនឡេដែលជាកូនស្រីរបស់លោកមេឃុំ ក៏បានទៅនិយាយជាមួយខេន ដោយផ្តល់ជាយោបល់អោយខេនធ្វើបាបបួផាន់។ នាយ ខេន ព្រោះតែមានចិត្តចង់បានបួផាន់ ក៏ធ្វើតាមវីនឡេដោយមិនបានគិតវែងឆ្ងាយប៉ុន្តែគម្រោងផែនការមួយនេះមិនបានសម្រេចនោះទេ ព្រោះតែគ្រូពេទ្យ អាគីនី មកឃើញទាន់ និងបានជួយបួផាន់បានទាន់ពេល។
តើក្រោយពេលដែលធ្វើរឿងបែបនេះហើយ ខេន នឹងផ្លាស់ប្តូរចិត្តឈប់តាមស្រឡាញ់បួផាន់ទៀតដែរទេ? តើនឹងមានរឿងអ្វីកើតឡើងចំពោះខេនទៅ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាំស្នេហ៍ ចាក់ផ្សាយរៀងរាលថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត