© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ភីអិនអិន នឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមដោយតារាចម្រៀង លោក សេក ឈុមផែ (Zak Chumpae) ម្ចាស់បទ ខាំផែង និងតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃគឺកញ្ញា Pancake Khemanit។
Pancake Khemanit
Zak Chumpae
អ្នកទាំងពីរនឹងមកជួបអ្នកគាំទ្ររបស់ខ្លួននៅ ផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ ដោយនឹងនាំមកជាមួយភាពសប្បាយរីករាយ ទាំងការច្រៀងបទចម្រៀង និងការដើរបង្ហាញម៉ូតរបស់កញ្ញា Pancake រួមជាមួយក្រុមបង្ហាញម៉ូត Supermodel, Miss Planet Thailand និង Miss Planet LAOS ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទស្សនិកជននឹងបានរីករាយជាមួយការសម្តែង EDM របស់Dj Vocka ការបកស្រាយបទចម្រៀងពីតារាចម្រៀងរដឺនគឺ អ្នកនាង សាយ ចៃ លោក ខុងឃុយ និងកញ្ញា សម្លេងផ្អែម បាន មុន្នីល័ក្ខណ៍។
Dj Vocka
អ្នកនាង សាយ ចៃ លោក ខុងឃុយ
បាន មុន្នីល័ក្ខណ៍
ដូច្នេះសម្រាប់ទស្សនិកជនដែលចង់ទទួលបាននូវអារម្មណ៍រីករាយ និងចង់ទស្សនានូវព្រឹត្តិការណ៍ពិសេសនេះសូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់ពីភីអិនអិន វេលាម៉ោង ៥:០០-៦:៣០ល្ងាច នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ៕
ដោយ៖