© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងប្រុសល្បីឈ្មោះពីររូបប្រចាំទូរទស្សន៍TVBគឺ Bosco Wong និង Vincent Wong នឹងធ្វើអោយកក្រើកភីអិនអិននៅវេលាថ្ងៃត្រង់ក្នុងរឿងភាគថ្មីចំណងជើងថា «ស្នេហា និងការលោភលន់»។ រឿងនេះ ត្រូវបានផលិតនិងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍TVB ក្នុងឆ្នាំ២០១៧ និងទទួលបានពានរង្វាន់ជាសាច់រឿងល្អប្រចាំឆ្នាំផងដែរ។
«ស្នេហា និនការលោភលន់» ជារឿងបែបសម័យ ឆ្លុះបញ្ចាំងពីគ្រួសារអភិជនពីរដែលមានឋានះនិងមានលុយនៅក្នុងទីក្រុងហុងកុងតែចេញពីប្រភពផ្សេងគ្នា។ គ្រួសារទីមួយ គឺជាគ្រួសារដែលប្រកបដោយចំនេះដឹង លំដាប់ខ្ពស់ គ្រួសារមួយនេះត្រូវបានប្រៀបធៀបជាកំពូលអ្នកមានស្មើមេឃ និងមានការរស់នៅឆើតឆាយ ស៊ីវិល័យ។
ចំនែកគ្រួសារមួយទៀតក៏ត្រូវបានគេទទួលស្គាល់ថាជាគ្រួសារអ្នកមានដូចគ្នា ប៉ុន្តែភាពមានបាននេះដោយសារតែការរកស៊ីគឺលក់តែទឹកដោះគោតាមបែបហុងកុង។ ពេលមួយគ្រួសារទាំងពីរក៏ត្រូវបានចាប់ដៃគ្នារកស៊ី ប៉ុន្តែដោយសារតែគោលការណ៍ ឆន្ទៈ និងគំនិតក្នុងការអភិវឌ្ឈន៍មានភាពខុសគ្នា ទើបធ្វើអោយពួកគេមានខ្វែងគំនិត និងមានជម្លោះមិនចេះចប់។ តើគ្រួសារទំាងពីរអាចចុះសម្រុងគ្នាដោយរបៀបណា? តើអ្នកណាជាអ្នកសម្រុះសម្រួលរវាងគ្រួសារទាំងពីរ?
«ស្នេហា និងការលោភលន់» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ល្បិចក្នុងរាជវាំងវគ្គ២»៕
ទស្សនាឈុតខ្លី៖
ដោយ៖