© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់ពីថ្ងៃទី១ ខែកញ្ញា នេះតទៅទស្សនិកជន នឹងទទួលបានអារម្មណ៍ប្លែកជាមួយការចាក់ផ្សាយរឿងបែបថ្មី ដោយស្ថានីយទូរទស្សន៍ភីអិនអិន នឹងនាំយក រឿង 3AM បែបព្រឺព្រួច ភ័យរន្ធត់ លស់ព្រលឹង មកចាក់ផ្សាយជូនទស្សនានាពេលចុងសប្តាហ៍។
ខ្សែភាពយន្តដែលនឹងត្រូវចាក់ផ្សាយក្នុងខែកញ្ញានេះរួមមាន៖
រឿង 3AM វគ្គ ស្ទីតយោព្រឺព្រួច ចាក់ផ្សាយនៅថ្ងៃទី០១ ខែកញ្ញា
រឿង 3AM វគ្គ វិញ្ញាណស្រីរបាំ ចាក់ផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា
រឿង 3AM វគ្គ បន្ទប់ចឹញ្ចឹមខ្មោច ចាក់ផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា
រឿង 3AM វគ្គ វិចិត្រករពាក់មុខ ចាក់ផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា
រឿង 3AM វគ្គ គ្រឿងសម្អាងខ្មោច ចាក់ផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា
កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា៖ «មូលហេតុដែលភីអិនអិននាំយករឿងទាំងនេះមកចាក់ផ្សាយដោយសារតែពីមុនរឿងទាំងអស់នេះគឺជារឿងដុំ ដែលបានចាក់ផ្សាយនៅតាមរោងកុន និងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ដោយឡែកសម្រាប់ផលិតករក៏មានបំណងក្នុងការបំបែករឿងមួយនេះអោយមានចំនួន១០វគ្គផ្សេងគ្នា ហើយនេះក៏ជាឱកាសល្អដែលភីអិនអិនទទួលបានឱកាសសហការជាមួយ Westic នាំយករឿងនេះមកចាក់ផ្សាយនៅលើប៉ុស្តិ៍របស់ខ្លួន ដោយជ្រើសរើសយកម៉ោង១០:០០-១១:០០យប់ ដើម្បីអោយត្រូវជាមួយរឿងបែបភ័យរន្ធត់នេះ»។
ភាពយន្តរាត្រីលស់ព្រលឹង នឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ១០:០០-១១:០០យប់ និងចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង ៤:០០-៥:០០ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖