© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគខ្មែរ កន្ទោងខៀវ ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ បានធ្វើអោយទស្សនិកជនចង់តាមដានទស្សនាខ្លាំងឡើង បន្ទាប់ពីនាងខៀវ និងចាន់ បានស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ បើទោះបីជាមិនមានការពេញចិត្តពីម្តាយរបស់ចាន់យ៉ាងណាក៏ដោយ។
ទាំងចាន់ និងខៀវពិបាកចិត្តមិនដឹងថាតើត្រូវធ្វើបែបណាដើម្បីអាចដោះស្រាយនូវបញ្ហាទាំងនេះបានឡើយ ដោយសារតែម្តាយចាន់មិនពេញចិត្តនិងនាងខៀវ ហើយក៏មានអ្នកចាំជ្រៀតជ្រែកស្នេហារបស់ពួកគេគឺនាងនិត ដែលបានស្រឡាញ់ចាន់តាំងពីយូរណាស់មកហើយ បើទោះបីជាពួកគេជាបងប្អូននឹងគ្នាយ៉ាងណាក៏ដោយ។
ឧបសគ្គជាច្រើនបានកើតឡើងចំពោះស្នេហារវាងពួកគេទាំងពីរនាក់ តើចាន់នឹងត្រូវជ្រើសរើសយកផ្លូវមួយណា បើម្នាក់ជាម្តាយដែលមានគុណមិនអាចកាត់ថ្លៃបាន និងម្នាក់ទៀតគឺជានារីដែលចាន់ស្រឡាញ់ពេញបេះដូងមិនអាចខ្វះបាន? តើពួកគេអាចរកផ្លូវដោះស្រាយបានដែរទេ?
ទស្សនាឈុតបន្ទាប់៖
ដោយ៖