© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើទោះបីជា រឿង «យុទ្ធសិល្ប៍ជីកុង» បានកន្លងផុតទៅប្រមាណ២០ឆ្នាំទៅហើយក្តី តែជឿជាក់ថាទស្សនិកជននៅតែចងចាំខ្សែភាពយន្តមួយនេះនៅមិនទាន់ភ្លេចនៅឡើយ។ ហេតុដូច្នេះទើបស្ថានីយទូរទស្សន៍ភីអិនអិន សម្រេចនាំយករឿងភាគហុងកុងមួយនេះមកចាក់ផ្សាយជូនទស្សនាចាប់ពីដើមខែសីហានេះតទៅ ពោលគឺនៅ ថ្ងៃទី០១ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច បន្ទាប់ពីរឿង «ម្ចាស់ក្សត្រីការពារជាតិ»។
រឿង «យុទ្ធសិល្ប៍ជីកុង» រៀបរាប់ពីព្រះសង្ឃមួយអង្គព្រះនាមថាជីកុង និង ដៃគូជម្លោះឆ្លងជាតិ រាហ៊ូ អ្នកទាំងពីរបានមានរឿងឈ្លោះប្រកែកជាមួយគ្នានៅឋានទេវតា ហើយក៏ត្រូវទទួលពិន័យពីព្រះម៉ែគង់ ស៊ីអ៊ីម ដោយត្រូវធ្លាក់មកនៅឋានកណ្តាល និងត្រូវសាងតែអំពើល្អ បើមិនដូច្នោះទេ ពួកគេទាំងពីរនាក់នឹងត្រូវកើតជាសត្វគ្រប់ៗជាតិ។ នៅឋានកណ្តាល ជីកុង បានសាងតែអំពើល្អនិងបានជួយដល់មនុស្សដែលមានទុក្ខគ្រប់គ្នា និងបានជួបជាមួយនារីស្មោះស្នេហ៍ម្នាក់ទៀតផង។ ដោយឡែករាហ៊ូវិញ ហេតុតែកំហឹងខ្លួនកាលនៅជាទេវតា បានធ្វើអោយរាហ៊ូចេះតែតាមរករឿង ជីកុង មិនចេះចប់។ តើអ្នកទាំងពីរអាចបានទៅកាន់ឋានទេវតាវិញដែរទេ? តើគំនុំរវាងអ្នកទាំងពីរនឹងត្រូវដោយស្រាយដោយរបៀបណា?
«យុទ្ធសិល្ប៍ជីកុង» គឺជារឿងភាគហុងកុងដែលបានបង្កប់នូវអត្ថន័យ និងការអប់រំច្រើន ដែលមានលាយឡំកំប្លែង និងមនោសញ្ចេតនា ធ្វើអោយរឿងមួយនេះទទួលបានគ្រប់រសជាតិហើយក៏បានទាក់ទាញអ្នកទស្សនាច្រើនកុះករក្នុងពេលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TVB Jade របស់ហុងកុង។ សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «យុទ្ធសិល្ប៍ជីកុង» តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖