© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំព្រឹត្តិការណ៍ គម្រប់ខួប៣ឆ្នាំ របស់ខ្លួននៅផ្សាយទំនើបអ៊ីអនសែនសុខ ជាន់ទី៣ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាកម្ពុជាល្បីៗ និងកំពូលតារាសម្តែងរបស់ប៉ុស្តិ៍លេខ៣ថៃកញ្ញា បេឡា រ៉ានី ដោយព្រឹត្តិការណ៍នេះទទួលបានការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Smart Axiata។
តារាសម្តែងថៃកញ្ញា បេឡា រ៉ានីបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោង ៩:៤០នាទីព្រឹក តាមរយៈជើងហោះហើរលេខ TG2586 Thai Smile & Thai Airway។ គ្រាន់តែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាមកញ្ញាបេឡា ក៏បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាច្រើន រួមនិងក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន ជាពិសេសកញ្ញាក៏ទទួលបានកន្លែងសម្រាកដ៏មានផាសុខភាព និងល្អប្រណិតពី សណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ផងដែរ។ ដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ ស្របពេលដែលរឿងភាគថៃដ៏ល្បី «បុព្វេសន្និវាស» កំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ និងម៉ោង ១០:០០យប់។
នៅរសៀលថ្ងៃដដែលតួឯកស្រីក្នុង រឿង«បុព្វេសន្និវាស» រូបនេះ ក៏បានបង្ហាញវត្តមាននៅផ្សារទំនើបអ៊ីអនសែនសុខក្នុងព្រឹត្តិការណ៍ «គម្រប់ខួប៣ឆ្នាំ» របស់ភីអិនអិន និងបានធ្វើអោយអ្នកគាំទ្ររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវយ៉ាងកងរំពង ពោរពេញដោយក្តីរំភើប សប្បាយរីករាយដោយបានទស្សនាតារាក្នុងដួងចិត្តដោយផ្ទាល់។
មិនត្រឹមតែកញ្ញាបេឡាប៉ុណ្ណោះទេដែលធ្វើអោយទស្សនិកជនបានទទួលភាពសប្បាយរីករាយ ក្នុងនោះក៏មានវត្តមានតារាកម្ពុជាជាច្រើនរូបទាំងតារាសម្តែង តារាចម្រៀង និងតារាកំប្លែងផងដែរដូចជា កញ្ញា តូតា កញ្ញា ឌី សូនីតា លោក វ៉ៃហាំង កញ្ញា យូប៊ីន លោក អេតវីន លោក យឹម ណារ៉ា កញ្ញាជីមមី តារាសម្តែងថៃPeth និង Mai តារាចម្រៀងប្រចាំភីអិនអិន ឌីឌី ក្រុមចម្រៀងOriginal Song Small World Small Band និងទស្សនីយភាពកំប្លែងពីនាយក្រិន និងអ្នកនាងប្រិមប្រិយ។
បន្ទាប់ពីកិច្ចស្វាគមន៍ និងការសម្តែងបានបញ្ចប់ទៅប្រមុខថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ភីអិនអិនក៏បានកាត់នំខេក ដែលទទួលបានការឧបត្ថម្ភពីហាងនំ S&P ដើម្បីអបអរសាទរដែលភីអិនអិន បានដំណើរការយ៉ាងរលូនអស់រយៈពេល៣ឆ្នាំមកនេះ ដោយទទួលបានភាពជោគជ័យ និងអ្នកគាំទ្រយ៉ាងច្រើន ទាំងរឿងភាគ ទាំងកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗ។
អ្នកដែលមិនទាន់បានទស្សនា ឬចង់ទស្សនាម្តងទៀត នូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អាចរង់ចាំទស្សនាម្តងទៀតនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងត្រូវ ចាក់ផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៨:០០យប់៕
ដោយ៖