© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿង «ហ្លួងព្រះស្តេចកន» នឹងបើកអោយបងប្អូនចូលរួមទស្សនាដោយសេរីដែលមានរយៈពេលបីថ្ងៃគឺ នៅថ្ងៃទី ២២-២៣-២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៩:០០យប់ នៅវាលព្រះមេរុ។ អ្វីដែលកាន់តែពិសេស សម្រាប់លោកអ្នកដែលបានចូលរួមទស្សនាហើយ ថែមទាំងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀត។
ការចាក់ផ្សាយឡើងវិញនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទូយ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។
រយៈពេលបីថ្ងៃនៃការបើកអោយទស្សនាដោយសេរីនូវរឿងប្រវត្តិសាស្ត្រ «ហ្លួងព្រះស្តេចកន» នេះ ក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានរៀបចំនូវការលេងហ្គេមកម្សាន្តសប្បាយៗដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ ជាពិសេសនៅថ្ងៃទី២២ ខែមិថុនា លោកអ្នកនឹងបានជួបផ្ទាល់ជាមួយតួឯកប្រុស និងតួឯកស្រីក្នុងរឿង «ហ្លូងព្រះស្តេចកន» គឺលោក រស់ សោភ័ណ្ឌ និងកញ្ញា ឈុំ វត្តី។ ថ្ងៃទី២៣ ខែមិថុនា នឹងមានការលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់ពិសេសៗ។ ដោយឡែកនៅថ្ងៃទី ២៤ ខែមិថុនា គឺជាថ្ងៃចុងក្រោយនៃការចាក់បញ្ចាំងរឿងហ្លួងព្រះស្តេចកន នឹងមានវត្តមានតារាដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺ យូប៊ីន និងវៃហាំង ដូច្នេះអ្នកដែលមានបំណងចង់ជួបផ្ទាល់ ឬក៏ចង់ថតរូបជាមួយពួកគាត់កុំភ្លេចទៅចូលរួមអោយបានច្រើនកុះករ។
អ្វីដែលពិសេសសម្រាប់ថ្ងៃទី២៤ទៀតនោះ គឺនឹងមានការលេងហ្គេមថ្មីមួយដែលនឹងផ្តល់ជូននូវពានរង្វាន់ដល់អ្នកដែលបានជាប់ជ័យលា ភីលេខ១ លេខ២ និងលេខ៣។ សម្រាប់អ្នកដែលមិនទទួលបានជ័យលាភីក៏ទទួលបានរង្វាន់លួងចិត្តជាច្រើនផងដែរ។ ការចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន» ទទួលបានការសហការពីស្ថានីយទូរទស្សន៍ភីអិនអិន ជាមួយភេសជ្ជៈប៉ូវកំលាំងWURKZ និង ទឹកពិសារបរិសុទ្ធកម្ពុជា៕
រឿង«ហ្លួងព្រះស្តេចកន» មានមោទនភាពចូលរួមលើកស្ទួយស្នាដៃ និងផលិតផលខ្មែរ!
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖