© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុង «ទំនាស់គ្រួសារអភិជន» ដែលទស្សនិកជនកំពុងតែតាមដាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន មកដល់ពេលនេះរឹតតែផ្ទុះរឿងកាន់តែខ្លាំង បន្ទាប់ពីអ្នកស្រីលីងបានស្លាប់បាត់ទៅ។ ការស្លាប់នេះគឺដោយសារតែ Ken និង Ko Tsz-kit ចង់ប្រើល្បិចបញ្ឆោត Raeman ដែលជាមនុស្សតែម្នាក់ តែងតែចង់បំផ្លាញត្រកូលលីងអោយជឿថាអ្នកស្រីលីងពិតជាបានស្លាប់ដោយសារជម្ងឺគាំងបេះដូងពិតប្រាកដមែន។ អ្នកណាទៅដឹងទៅថា Raeman ក៏បានដឹងពីល្បិចទាំងនេះ នឹងបានប្រើល្បិចតបតដើម្បីពន្យាពេលអោយថ្នាំជ្រាបសព្វរាងកាយអ្នកស្រីលីង រហូតហួសម៉ោងជួយសង្គ្រោះ។
រឿងរ៉ាវកាន់តែចម្រូងចម្រាស់រវាង Ken និង Ko Tsz Kit ពួកគេបានឈ្លោះគ្នាដណ្តើមដំណែងរបស់អ្នកស្រីលីង មិនត្រឹមតែប៉ុណ្ណោះKo Tsz Kit បានចាក់សម្លាប់Ken ទៀត ធ្វើអោយគ្រួសារត្រកូលលីងបែកបាក់សាមគ្គីគ្នា។
ទស្សនិកជនដែលកំពុងតែទស្សនាប្រាកដជាចង់ដឹងហើយថារឿងរ៉ាវដែលបានកើតឡើងទាំងអស់នេះ តើពិតដែរទេ? តោះសាកទស្សន៍ទាយទាំងអស់គ្នា! ចម្លើយនឹងបង្ហាញជូនទស្សនិកជននៅល្ងាចនេះ វេលាម៉ោង ១៨:០០-១៩:០០ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖