© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រៀងរាល់សប្តាហ៍កម្មវិធី Anchor Fun Zone របស់ភីអិនអិន តែងតែមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបចូលរួម ដោយបង្ហាញនូវក្បាច់រាំ និងបទចម្រៀងពិរោះៗដើម្បីបម្រើអារម្មណ៍ទស្សនិកជននាពេលចុងសប្តាហ៍។
ដោយឡែកសប្តាហ៍នេះ ទស្សនិកជននឹងបានជួបជាមួយកំពូលតារាចម្រៀងទាំងក្នុងស្រុក និងក្រៅស្រុក មានដូចជា លោក ខេមរសេរីមន្ត កញ្ញា ពេជ្រ សោភា និងក្រុមតារាចម្រៀងកូរ៉េ K-Tick K-POP។
មិនត្រឹមតែបានជួបផ្ទាល់ជាមួយកំពូលតារាចម្រៀង ទស្សនិកជននឹងទទួលបាននូវភាពរំភើបរំជួលពេញឆាកដោយការចាប់ឆ្នោតលើកទីពីរ ផ្តល់ជូនចំនួន១៥រង្វាន់ដល់គូស្វាមីភរិយាថ្មីរបស់ស្រាបៀរអាន់ឆ័រ។ អ្នកដែលឈ្នះរង្វាន់នឹងទទួលបានដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះសាមុយ។
សូមកុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករនូវការផ្សាយផ្ទាល់កម្មវិធីតន្ត្រី« Anchor Fun Zone» នារាត្រីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូ៖
ដោយ៖