© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅដើមខែឧសភានេះស្ថានីយទូរទស្សន៍ភីអិនអិន នឹងចាក់បញ្ចាំងរឿងភាគហុងកុង ចំនួនពីររឿងផ្សេងគ្នា។ ខ្សែភាពយន្តទាំងពីររឿងនេះបង្ហាញពីសម័យកាលដាច់ដោយឡែកពីគ្នា ដោយមួយគឺជារឿងភាគបុរាណ និងមួយវិញទៀតគឺជារឿងបែបសម័យបច្ចុប្បន្ន។ ខ្សែភាពយន្តទាំងពីររួមមាន រឿង«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» និងរឿងទីពីរ «ជម្លោះគ្រួសារអភិជន»។
រឿង«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង»
រឿង«ជម្លោះគ្រួសារអភិជន»
រឿង«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» បើទោះបីជាកន្លងផុតទៅជិត២០ឆ្នាំហើយកី្ត ប៉ុន្តែប្រិយមិត្តភាគច្រើននៅតែចងចាំ និងចង់ទស្សនាខ្សែភាពយន្តមួយនេះម្តងទៀត។ ឥឡូវនេះភីអិនអិន បាននាំយករឿងនេះមកចាក់ផ្សាយម្តងទៀត អមជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែក។
«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» គឺជារឿងប្រលោមលោកដ៏វែងមួយនៃដំណើរធម្មយាត្រារបស់ព្រះសង្ឃថាំង សាំចាង(ថាំងចេង) ដែលបានធ្វើដំណើរទៅភាគខាងលិច ដើម្បីស្វែងរកអត្ថបទគម្ពីរធម៍ (sūtras) ដំណើរផ្សេងពេ្រងនេះព្រះសង្ឃថាំងចេងរួមជាមួយសិស្សបីនាក់ទៀត បានជួបឧបសគ្គជាច្រើន ប៉ុន្តែទីបំផុតព្រះសង្ឃថាំងចេង ក៏ទទួលបានជោគជ័យដោយអាចយកគម្ពីរធម៍មួយនេះបាន។ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ក៏បានច្របាច់បញ្ចូលគ្នាជាមួយរឿងព្រេងនិទាន និង ការច្នៃប្រឌិតរបស់អ្នកនិពន្ធធ្វើអោយទទួលបានការគាំទ្រជាច្រើន ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជុំវិញពិភពលោក។ រឿងនេះមានតួអង្គសំខាន់ៗដូចជា ថាង សាំចាង(ថាំង ចេង), ស៊ុន អ៊ូខុង(អាស្វា), ជ្រូកប៉ាជេ(អាជ្រូក), សារជេ(អារក្សទឹក)។
«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ០៤ ខែឧសភា រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច។
ដោយឡែកខ្សែភាពយន្តមួយរឿងទៀតគឺ រឿង«ជម្លោះគ្រួសារអភិជន» ជាខ្សែភាពយន្តដែលប្រជុំទៅដោយតារា ល្បីៗរបស់TVBដូចជា Nina Paw, Ruco Chan, Nancy Wu, Joel Chan, Elaine Yiu, Kwok Fung, Jimmy Au, KK Cheung, និង Elena Kong។ «ជម្លោះគ្រួសារអភិជន» រៀបរាប់ពីភាពអាត្មានិយមរបស់លីងឆុង ដោយសារតែចង់បានកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ សុខចិត្តដើរលើផ្លូវខុស រហូតបង្កើតជម្លោះជាមួយគ្រួសារ និងបោះបង់កូនខ្លួនចោល ហើយបានទទួលយកកូនកំព្រាមកធ្វើជាកូន ដោយដាក់ឈ្មោះអោយថាលីងឈាង ដើម្បីជំនួសដៃជើង។ បន្ទាប់មកគ្រួសារទាំងពីរក៏កើតមានជាជម្លោះមិនចេះចប់ មានរឿងរ៉ាវជាច្រើនបានកើតឡើង រហូតថ្ងៃមួយលីងឆុងក៏បានដឹងពីកំហុសរបស់ខ្លួន និងចង់កែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញ ស្វែងរកយុត្តិធម៌ និងស្តារស្ថេរភាពអោយអ្នកជំនាន់ក្រោយ។ ប៉ុន្តែការកសាងខ្លួនដើម្បីក្លាយជាទៅជាមនុស្សល្អបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ចុះលីងឆុងមានយុទ្ធសាស្ត្របែបណាទើបអាចក្លាយជាមនុស្សល្អបាន?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ជម្លោះគ្រួសារអភិជន» ដែលនឹងត្រូវចាក់ផ្សាយ ចាប់ពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៧:០០យប់ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖