© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាកម្មវិធីកម្សាន្តមួយ ដែលតែងតែអញ្ជើញតារាសម្តែង តារាចម្រៀង និងអ្នកដែលមានទេពកោសល្យផ្សេងៗ ដើម្បីបង្ហាញជូនទស្សនិកជន នូវចំណីចក្ខុប្លែកៗ។
ដោយឡែកនៅថ្ងៃអាទិត្យទី១១ សប្តាហ៍នេះ កាន់តែស៊ីអារម្មណ៍ជាមួយតារាកិត្តិយសដែលទទួលបានរហស្សនាមថាជាតារាសំណាង សាច់ផ្អែម គឺលោកអេន ឌី រួមនឹងតារាសម្តែងស្រស់សោភាទាំងបួនរូបមាន កញ្ញា កែវ ស្រីនាង កញ្ញា ពេជ្រ អាវីហ្សា កញ្ញា អាណូ និង កញ្ញា ទឹម រដ្ឋា។
តារាសម្តែងស្រស់ស្អាតទាំងបួនរូបនេះ សុទ្ធសឹងតែធ្លាប់បានថតរូបបែបស៊ីអារម្មណ៍ជាមួយលោកអេនឌី ប៉ុន្តែទោះបីជាបែបណាអ្នកទាំងបួនអះអាងថា នេះគឺជាសិល្បៈតែប៉ុណ្ណោះ។ លោកអេន ឌី នឺងបកស្រាយពីមូលហេតុដែលលោកប្រមូលតារាស្រីៗស្អាតៗ ថតរូបបែបស៊ីអារម្មណ៍នេះ នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៍ភីអិនអិន។
ដូច្នេះសូមកុំភ្លេចទស្សនានៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១១ ដល់ម៉ោង១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖