© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីជាការថ្លែងអំណរគុណ ទៅដល់ប្រិយមិត្តដែលតែងតែគាំទ្រ និងទស្សនារឿងភាគថៃរបស់ភីអិនអិន ឥឡូវនេះភីអិនអិនបានរៀបចំនូវកម្មវិធីកម្សាន្តថ្មីមួយ សម្រាប់ទស្សនិកជន ដើម្បីមានឱកាសឈ្នះសំបុត្រយន្តហោះ និងសំបុត្រចូលរួមក្នុងព្រឹត្តិការណ៍គម្រប់ ខួប៤៨ឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ថែមទាំងបានជួបផ្ទាល់ជាមួយតារាល្បីៗ ប្រចាំប៉ុស្តិ៍លេខ៣ថៃ បូករួមទាំងថ្លៃស្នាក់នៅ និងអាហារបីពេលដោយមិនគិតថ្លៃទៀតផង។
ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ លោកអ្នកគ្រាន់តែថតរូបសែលហ្វី ជាមួយភាពយន្តភាគថៃ នៅចន្លោះម៉ោង ១១ ដល់ម៉ោង ១៣ថ្ងៃត្រង់ រួចផុសចូលទៅក្នុងទំព័រហ្វេសប៊ុគ PNN-TV Cambodiaនិង Comment នូវខ្សែភាពយន្តភាគថៃដែលលោកអ្នកចូលចិត្ត។
កម្មវិធីពិសេសនេះនឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ០២នាក់ ដោយម្នាក់ៗទទួលបានសំបុត្រពីរសន្លឹក។
សម្រាប់អ្នកដែលឈ្នះនៅក្នុងកម្មវិធីនេះ តម្រូវអោយមានលិខិតឆ្លងដែន ដែលមានសុពលភាពយ៉ាងតិច ៦ខែឡើងទៅ។
កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ លទ្ធផលនឹងប្រកាសនៅថ្ងៃទី ០៥ ខែមីនា ដោយប្រព័ន្ធសារអេឡិចត្រូនិច នៅក្នុងកម្មវិធី «សន្ទនាពេលព្រឹក» របស់ស្ថានីយទូរទស្សន៍ភីអិនអិន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុគរបស់ភីអិនអិន PNN-TV Cambodia ឬ គេហទំព័រផ្លូវការរបស់ភីអិនអិន www.pnn.com.kh៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖