ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨

ម៉ារីអូ បង្ហាញខ្លួនក្នុងរឿងភាគថ្មី លើប៉ុស្ត៍ភីអិនអិន

២៩ ​វិច្ឆិកា ២០១៧

តារាប្រុសរូបសង្ហារវ័យ២៨ឆ្នាំ ម៉ារីអូ ត្រូវបានទស្សនិកជនភាគច្រើនបានស្គាល់រួចមកហើយតាមរយៈរឿងភាគ និងរឿងដុំ ដែលភាគច្រើនលោកសម្តែងជាតួឯកប្រុស។ ពេលនេះតារាសម្តែងថៃរូបនេះនឹងមានវត្តមាននៅក្នុងរឿងភាគថ្មី បល្ល័ង្គផ្កាស្នេហ៍ ហើយត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះលើប៉ុស្ត៍ភីអិនអិន។

 

 


គួររំលឹកផងដែរថា ម៉ារីអូ បានក្លាយជាតារាម៉ូដែលប្រុសតាំងពីអាយុ១៦ឆ្នាំមកម្លេះ ហើយសព្វថ្ងៃរូបគេក៏ជាសមាជិកក្រុម4+1 Channel 3 Superstar ជាមួយតារាប្រុសល្បីឈ្មោះជាច្រើនរូបទៀតដូចជា Nadech Kugimiya, Prin Suparat, Pakorn Chatborirak, និង Phupoom Phongpanu ជាដើម។

 

ក្នុងរឿងភាគថ្មីដែលភីអិនអិន ត្រៀមនឹងចាក់ផ្សាយជូនដល់ទស្សនិកជន ក៏ដូចជាអ្នកនិយមគាំទ្ររឿងភាគថៃ ម៉ារីអូ បានដើរតួជាកំលោះរូបសង្ហា និងជាអ្នកមានម្នាក់ឈ្មោះAnawin។ គេជាមនុស្សដែលអាត្មានិយម ហើយមិនដែលចេះគោរពអោយតម្លៃអ្នកណាម្នាក់ឡើយ។ ក្រោយមកជីតារបស់គាត់បានដាក់នូវលក្ខខណ្ឌមួយ ដើម្បីទទួលបានមរតកបន្តរពីជីតា គាត់ត្រូវធ្វើការនៅចម្ការរបស់តួស្រីឈ្មោះ Pudchompoo រយៈពេលមួយឆ្នាំសិន។ ពេលជួបគ្នាភ្លាមប្រៀបដូចជាឆ្មារ និងកណ្តុរអញ្ចឹង ពួកគេស្អប់គ្នាទៅវិញទៅមក តែចុងបញ្ចប់ក៏ប្រែការស្អប់ ក្លាយជាសេចក្តីស្រឡាញ់ទៅវិញ។

 

 

 

 

 

 

 

 

ចង់ដឹងកាន់តែច្បាស់សូមកុំភ្លេចរងចាំតាមដានទស្សនារឿង បល្ល័ង្គផ្កាស្នេហ៍ ដែលនឹងមានចាក់ផ្សាយជូនទស្សនាឆាប់ៗនេះនៅប៉ុស្ត៍ភីអិអិន។

 

ទស្សនាឈុតខ្លីៗក្នុងរឿងបល្ល័ង្គផ្កាស្នេហ៍

Copyright © 2017 PNN TV. All Rights Reserved.