© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាទូទៅ នៅពេលដែលគេទិញរថយន្ត គេបានសង្កេតមើលលក្ខណៈជាច្រើន ដើម្បីឲ្យប្រាកដក្នុងចិត្តថា រថយន្តដែលទិញយកទៅប្រើប្រាស់នោះ នឹងអាចផ្តល់ប្រយោជន៍ ផាកសុខភាព រួមទាំងសេចក្តីសុខ សេចក្តីចម្រើនដល់ខ្លួន។ ក្នុងនោះផងដែរ ការជ្រើសរើសពណ៌រថយន្ត ក៏ជាចំនុចលេចធ្លោរមួយ ក្នុងចំណោមការសម្រេចចិត្តនានា ថាតើគួរតែទិញ ឬ មិនទិញរថយន្តនោះផងដែរ។
អ្នកខ្លះ បានជ្រើសរើសពណ៌រថយន្ត ដោយផ្អែកលើចំណូលចិត្តដែលខ្លួនស្រលាញ់ ប៉ុន្តែអ្នកខ្លះ មិនប្រកាន់ពណ៌ ដោយគិតថាឲ្យតែសមរម្យ ទាន់សម័យទៅបានហើយ។ ចំណែកអ្នកខ្លះទៀត ជ្រើសរើសពណ៌រថយន្ត ដោយមានជំនឿទៅលើពណ៌ហេង ពណ៌ស៊យ។ ដោយសារតែមានការគិតដល់រឿងជំនឿ និងហុងស៊ុយបែបនេះហើយ ទើបអ្នកខ្លះ ហ៊ានសន្និដ្ឋានទម្លាក់កំហុសទៅលើពណ៌រថយន្ត និងធាតុរបស់អ្នកប្រើប្រាស់ ប្រសិនបើគេបានជួបនឹងរឿងហេតុអ្វីមួយ។
តើគ្រាន់តែការជ្រើសរើសពណ៌រថយន្ត អាចជះឥទ្ធិពលដល់ហុងស៊ុយនៃការចរាចរយានយន្ត លើដងផ្លូវ ឬការប្រកបរបបរកស៊ី មែនដែរ ឬ ទេ? ដើម្បីចង់ដឹងច្បាស់ សូមកុំភ្លេចរង់ចាំទស្សនា ការបកស្រាយរបស់អ្នកគ្រូ ណាលី ដែលជាអ្នកជំនាញផ្នែកហុងស៊ុយ នៅក្នុងកម្មវិធី #ហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលនឹងធ្វើការផ្សាយជូនទស្សនា នៅថ្ងៃសៅរ៍ ទី ២៨ខែតុលា ឆ្នាំ ២០១៧នេះ ចាប់ពីវេលាម៉ោង ៧ ដល់ ៧និង៣០នាទីល្ងាច លើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមទស្សនាឈុតខ្លី៖
ដោយ៖