© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី ដែលកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook សរសើរថាមានសម្រស់ស្រស់ស្អាត ដូចតារាសម្តែងស្រីថៃ យ៉ាយ៉ា នឹងឡើងមកបញ្ចេញសមត្ថភាពសិល្បៈប្លែកៗ ក្នុងកម្មវិធី #ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន នាចុងសប្តាហ៍នេះ។
យ៉ាយ៉ាទី ២ ដែលជាក្មួយស្រីរបស់តារាសម្តែងខ្មែរ អ្នកនាង ដេនី ក្វាន់ ត្រូវបានមហាជនទទួលស្គាល់ថា មានសម្រស់ធម្មជាតិស្រស់ស្អាត ទាក់ភ្នែក គួរជាទីចាប់អារម្មណ៍។ ប៉ុន្តែក្រៅតែពីរូបសម្ផស្សស្រស់សោភាហើយ ក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ក៏អាចសម្តែងសិល្បៈរបាំ បានស្ទាត់ជំនាញ ស្ទើរមិនគួរឲ្យជឿ។
លើសពីនេះ នៅក្នុងកម្មវិធីស៊ីអារម្មណ៍ របស់ភីអិនអិន នាចុងសប្តាហ៍នេះ ពិធីករពូកែវោហាស័ព្ទ ប៉ែន ចំរ៉ុង ក៏នឹងធ្វើការសាកសួរសំណួរសំខាន់ៗជាច្រើន ទៅកាន់ក្មេងស្រីរហ័សនាម យ៉ាយ៉ាទី ២ ផងដែរ។ ដូច្នេះ ដើម្បីចង់ដឹងថា តើយ៉ាយ៉ាទី ២ មានលក្ខណៈពិសេសអ្វីផ្សេងទៀត ក្រៅតែមានស្នាមញញឹមដ៏ប្រិមប្រិយនោះ? សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី ស៊ីអារម្មណ៍ នាថ្ងៃអាទិត្យ ទី ២២ ខែតុលានេះ ចាប់ពីវេលាម៉ោង ១១ ដល់ ១១និង៣០នាទីព្រឹក លើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖