© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿង បានឈានមកដល់ការបំបែកក្តីរឿងឃាតកម្មក្នុងគ្រួសាររបស់ប៉ែង ដែលចុងក្រោយ អ្នកដែលសម្លាប់ឪពុកម្តាយរបស់នាង គឺជាមនុស្សនៅក្បែរខ្លួនទៅវិញសោះ។ វាជារឿងមួយដែលនឹកស្មានមិនដល់ នៅពេលដែលប៉ែងបានទៅដល់បន្ទប់ខនដូររបស់ម៉ាក ហើយបានរកឃើញភស្តុតាងមួយចំនួនដែលទាក់ទាងនឹងការស្លាប់ម្តាយរបស់នាង។
គ្រប់គ្នា បានដឹងការពិតពីរឿងឃាតកម្មនៅក្នុងគ្រួសារប៉ែង ហើយក៏ប្រែចិត្តមកអាណិតនាងគ្រប់គ្នា រួមទាំងអាទិត្យផងដែរ។ ដោយឡែក តែម្តាយរបស់អាទិត្យ នៅមានចិត្តហ្មងសៅ មិនចង់ឲ្យកូនប្រុសរបស់ខ្លួនទាក់ទងអាទិត្យលើសពីបងប្អូននោះទេ។
គាត់យល់ថា ប៉ែង អាចនឹងមានសត្រូវតាមធ្វើបាបដូចជាម្តាយរបស់នាង ហើយវាជាផលមិនល្អប៉ះពាល់ទៅដល់ជីវិតកូនប្រុសខ្លួន។ នៅថ្ងៃដែលត្រឡប់មកពីគោរពធាតុប៉ាម៉ាករបស់ប៉ែងវិញ ម្តាយអាទិត្យបាននិយាយសុំទៅប៉ែង ដោយដាក់លក្ខខណ្ឌមួយចំពោះនាង។
នោះគឺ ការធ្វើចិត្តនៅត្រឹមតែជាបងប្អូនជាមួយនឹងអាទិត្យ ដោយមិនលើសពីនេះទៀតបានទេ។ ប៉ែង សឹងតែក្លាយជាមនុស្សដែលបាត់បង់អ្វីៗគ្រប់យ៉ាង ក្រោយពេលបានលឺការទទូចសុំបែបនេះពីម្តាយមនុស្សប្រុសដែលខ្លួនស្រឡាញ់។
តើដំណើរសាច់រឿង នៅភាគបន្ទាប់នេះ ប៉ែង នឹងសម្រេចចិត្តបែបណា ដើម្បីអនាគតខ្លួន ព្រមដើរចេញពីអាទិត្យ ឬនៅតស៊ូយកឈ្នះចិត្តអ្នកម្តាយក្មេកម្នាក់នេះ? ចង់ដឹងថា សាច់រឿងនឹងបកស្រាយយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង «បងជាព្រះអាទិត្យអូន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ