© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការពិតមិនអាចលាក់យូរនោះទេ អ្វីៗត្រូវបានបែកធ្លាយទាំងអស់ពីការប្តូរគ្នារវាងបងប្អូនភ្លោះទាំងពីរ គឺនុត និងនូ។ នូ បានបំផ្លាញគ្រប់បែបយ៉ាងដែលជារបស់បងស្រី សូម្បីតែសង្សាររបស់នុត ក៏ត្រូវនូត្រូវធ្វើឲ្យមានបញ្ហារហូតត្រូវបង្ខំចិត្តឲ្យម្តាយវេហា៍សម្រេចចិត្តផ្តាច់ពាក្យចោល។ ក្រោយពីបានដឹងថា នុត និងនូជាបងប្អូនភ្លោះ ហើយគ្រួសារធីតាមានរឿងជាច្រើនដែលកំពុងដោះស្រាយ រួមទាំងរឿងច្របូកច្របល់ដែលនូបានសាងឡើងផងនោះ ម្តាយវេហា៍បានបង្ខំឲ្យកូនប្រុសខ្លួនដើរចេញពីនុត។ នុត គឺជាជនរងគ្រោះដែលមិនបានដឹងអ្វីសោះ ហើយការឈឺចាប់ត្រូវធ្លាក់មកលើខ្លួនទាំងអស់ ដោយសារតែទង្វើប្អូនស្រីជើងល្អ។
វេហា៍ មានអារម្មណ៍មិនដាច់ស្រឡះ ចិត្តមិនដាច់ពីសង្សារខ្លួន តែមិនអាចប្រកែកតវ៉ាជាមួយនឹងម្តាយបាន។ ចំណែកអ្នកស្រីធីតា ដែលជាម្តាយចិញ្ចឹមរបស់នុត ហាក់មិនខ្វល់ថា នាងឈឺចាប់ប៉ុនណាទេ សំខាន់បើនុតកាន់ឈឺ គាត់ក៏កាន់តែរីករាយ។ នុត បន្ទាប់ពីបានដឹងថា ម្តាយវេហា៍ចង់ផ្តាច់ពាក្យរវាងកូនប្រុសគាត់ និងនុតហើយ នាងក៏ប្រញាប់ចាត់ការរឿងមួយនេះដោយមិនអាចឲ្យវេហាចាក់ចេញពីជីវិតរបស់នុតបានឡើយ។ នូ ហេតុតែចង់ក្រសោបយកទាំងទ្រព្យសម្បត្តិ និងក្តីស្រឡាញ់វេហា នាងសុខចិត្តលន់តួ អង្វរ ដោយទទួលស្គាល់នូវកំហុសរបស់ខ្លួនពីមុនៗ។
តើម្តាយវេហា៍នឹងគិតបែបណាទៀត នៅពេលដែលនូសុខចិត្តក្រាបសំពះសុំការលើកលែងហើយនោះ? ហើយនុត ដែលជាអ្នករងគ្រោះ តើជីវិតនាងនឹងទៅជាយ៉ាងណា? សូមរង់ចាំទស្សនាសាច់រឿងនេះ នៅក្នុងរឿង« ព្រហ្មលិខិតលំអៀង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ