© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាឈុតឆាកមួយដែលអយុត្តិធម៌ខ្លាំងបំផុត សម្រាប់តួអង្គ រាម ដែលជាក្មេងស្រីដ៏ស្លូតត្រង់ បែរជាត្រូវលោកសម្បត្តិដែលជាមនុស្សចាស់ខ្វះគុណធម៌រំលោភបំពានទៅលើរាងកាយនាងទៅវិញ។ នៅយប់ថ្ងៃខួបកំណើតរបស់លោកសម្បត្តិ គាត់បានប្រើឲ្យអ្នកបម្រើ ដាក់ថ្នាំងងុយគេនៅក្នុងកែវទឹកដោះគោរបស់រាម ដោយមានបំណងចង់បានខ្លួនប្រាណរបស់នាង។ រាម ហាក់មិនដឹងពីទង្វើថោកទាបរបស់បុរសចំណាស់ម្នាក់នេះឡើយ ដោយគិតគាត់ដូចជាឪពុកម្នាក់ដែលត្រូវគោរព។
សមុទ្រ ដែលបានចាកចេញទៅហើយនោះ បានត្រឡប់មកវិញ ដោយមិនអាចជួយអ្វីដល់រាមបានទាំងអស់។ ត្រឹមតែជាសង្សារ បានត្រឹមតែឈរមើលពីក្រៅរបង់ ដែលមិនដឹងថា មានអ្វីកើតឡើងចំពោះរាមនោះទេ។ នៅយប់នោះ ក្រោយពីរាមបានដឹងថា ខ្លួនត្រូវបានប្រលូកប្រលាក់ដោយលោកសម្បត្តិបំពានមកលើរាងកាយហើយនោះ នាងបានសម្រេចចិត្តបង្ករបួសស្នាមដោយវាយទៅលើក្បាលយ៉ាងដំណំទៅលើបុរសម្នាក់នេះ ។ រាម បានលួចរត់ចេញពីផ្ទះលោកសម្បត្តិចេញទាំងយប់ ដោយសំដៅទៅរកសារ៉ាយឲ្យជួយខ្លួន។
តើដំណើរសាច់រឿងក្នុងឈុតនេះ នឹងបង្ហាញពីការឈឺចាប់ ដែលរាមត្រូវទទួលបានបែបណាខ្លះ? តើជីវិតនាងទៅជាយ៉ាងណា? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់៕
ដោយ៖ សិរីរដ្ឋ