© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែជីវិតក្មេងស្រីកម្សត់ រាមបានរសាត់អណ្តែតមករស់នៅស្នាក់អាស្រ័យជាមួយនឹងផ្ទះលោកសម្បត្តិដែលត្រូវសាច់ថ្លៃខាងឪពុក។ រាម ជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់សោភា និងគួរឲ្យមានមន្តស្នេហ៍ សូម្បីតែលោកសម្បត្តិជាឪពុកមាសាច់ថ្លៃក៏ចាប់អារម្មណ៍នឹងនាងដែរ។
គាត់ព្យាយាមធ្វើអំពើល្អដាក់នាង ដោយធ្វើជាយកចិត្តទុកដាក់ដូចជាកូនក្មួយ ក៏ប៉ុន្តែការពិតនៅក្នុងចិត្តគឺលើសពីទំនាក់ទំនងពូ និងក្មួយទៅទៀត។ ចំណែកឯរាមវិញ នាងមិនបានគិតមិនល្អចំពោះលោកសម្បត្តិនោះឡើយ។ អ្វីដែលនាងមើលឃើញ គឺអំពើល្អ របស់លោកសម្បត្តិដូចជាសាច់ញាតិ បងប្អូន។ ថ្ងៃរៀបចំពិធីខួបកំណើតលោកសម្បត្តិបានមកដល់ រាម ចូលរួមទាំងទឹកមុខស្រពាប់ស្រពោន ចិត្ត និងបេះដូងនៅកាន់ទុក្ខសមុទ្ធនៅឡើយ។ នៅយប់នោះ ស្រា បានបង្ខំចិត្តឲ្យលោកសម្បត្តិដើរសំដៅចូលទៅបន្ទប់គេងរបស់រាម ក្នុងបំណងចាប់នាងរំលោភ ដើម្បីបំពេញតណ្ហារបស់ខ្លួន។
រីឯកូនៗរបស់លោកសម្បត្តិមិនបានចាប់អារម្មណ៍ថា ឪពុកខ្លួនមានបំណងមិនល្អបែបនេះ មកលើក្មេងស្រីដូចជារាមឡើយ។ រាម មិនបានដឹងមុន ពីល្បិចកល និងការប៉ុនប៉ងរបស់បុរសចំណាស់ ចិត្តអាក្រក់នេះទេ ។
តើរាម អាចនឹងរួចខ្លួន ពីការចាប់បង្ខំរបស់លោកសម្បត្តិបានឬយ៉ាងណា? ហើយវត្តមានអ្នកណា នឹងចូលខ្លួនមកជួយរាមទាន់ពេលនោះ? សូមបន្តរង់ចាំទស្សនាសាច់រឿងនៅក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ