© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្គ្រាមបានកើតឡើង រវាងទឹកដីមហាសុង និងលីវ ដែលធ្វើឲ្យព្រះអង្គនៃនគរសុង ត្រូវយាងចេញទៅច្បាំង គ្រប់គ្រងទ័ពដោយអង្គអែង។ ការមើលខុសត្រូវកិច្ចការក្នុងរាជវាំង និងដំណាក់ ខាងក្រោយ ត្រូវបានកាន់កាប់ដោយព្រះមហេសី ដោយអ្នកណាក៏មិនអាចល្មើសនឹងបញ្ជារបានដែរ។
ចំណែកឯអុីជូ ដែលជាស្នំឯកអភ័ព្វបុត្រ ត្រូវបានចោទប្រកាន់ពីបទកុហកព្រះមហាក្សត្រ ដោយនាងមិនបានលេបថ្នាំពន្យារកំណើត តាមការបញ្ជារពីព្រះអង្គមុនពេលទ្រង់ចេញទៅច្បាំង នោះឡើយ។ ស្នំឯកអុីជូ ចាប់ផ្តើមមានគក៌ ធ្វើឲ្យដំណាក់ខាងក្រោយនៅមិនសុខ ដែលដំណឹងនេះបានលេចលឺទៅដល់ដំណាក់ព្រះមហេសី។
ឆ្លៀតឱកាស ក្នុងការរកវិធីឲ្យព្រះអង្គវិលចូលព្រះរាជវាំងវិញ ព្រះមហេសីក៏បង្ខំឲ្យស្នំឯកអុីជូ សរសេរសំបុត្រទៅទូលថ្វាយព្រះរាជា ពីដំណឹងនៃការមានគក៌នាគ ។ បើសិនជាស្នំឯក មិនព្រម ធ្វើតាមព្រះមហេសីទេនោះ នោះគក៌របស់នាងក៏មិនអាចកើតចេញមកបានដែរ។
ជាជម្រើសតែមួយ ដែលអុីជូត្រូវបង្ខំចិត្តបញ្ជូនដំណឹងពីខ្លួនមានគក៌ទៅថ្វាយព្រះរាជា ទោះដឹងវាជាទោសកុហកយ៉ាងណាក្តី។ តើដំណើរសាច់សាច់រឿងក្នុងភាគនេះ ល្បិចរបស់ព្រះមហេសី ដែលយកអុីជូធ្វើជាធ្នាក់ អាចឲ្យព្រះរាជាចាកចេញពីជំរំទ័ពត្រឡប់ចូលរាជវាំងវិញបានឬយ៉ាងណា? សូមរង់ចាំទស្សនានៅក្នុងរឿង« ម្ចាស់ក្សត្រីយ៍រាជវង្សសុង» ដែលមានផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ