© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់ការបើកឆាកនៃការប្រគុំតន្ត្រី Ganzberg Uber Concert 2021 នាសប្តាហ៍ថ្មី បំណាច់ចុងខែកក្តដា ឆ្នាំ ២០២១ នេះដែរ គឺនឹងធ្វើឲ្យទស្សនិកជនទទួលយកនូវផ្ទាំងទស្សនីយ៍ភាពប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងការផ្លាស់ប្តូរស្តាយថ្មីមួយទៀត។ នោះគឺ ការរៀបចំវិលទៅរកសម័យកាលទសវត្សទី ៦០ ដែលនឹងមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗក្នុងយុគសម័យថ្មី រហូតដល់ទៅ ៦ រូប។
ក្នុងនោះ វត្តមានតារាទាំង០៦ រូប ដែលនឹងត្រៀមរួចជាស្រេច ទាំងឈុត ទាំងកម្រងបទចម្រៀង ដែលបានគាស់កកាយពីមរតកដើមនោះ រួមមានដូចជា កញ្ញា ស៊ូ សុីរីកា , កញ្ញា ឈិន រតនៈ ,លោក ខាយ , កញ្ញា អ៊ែ មីលី, លោក ជួន អមរិទ្ធ និងកញ្ញា អ៊ី ម៉ារីណែត។
តារាកិត្តិយស កញ្ញា ស៊ូ សុីរីកា
តារាកិត្តិយស កញ្ញា ឈិន រតនៈ
តារាកិត្តិយស លោក ខាយ និងកញ្ញា អ៊ែមីលី
ពួកគាត់ទាំង០៦ រូបនឹង ធ្វើឲ្យទស្សនិកជនប្លែកភ្នែក ជាមួយនឹងការតុបតែងសម្រស់ ក្នុងបរិបទនៃការរស់នៅក្នុងយុគសម័យទសវត្សទី ៦០ ដែលអមទៅដោយការបកស្រាយចម្រៀងៗមនោសញ្ចេតនាផងដែរ។
តារាកិត្តិយស កញ្ញា អុី ម់ា់រីណែត
តារាកិត្តិយស លោក ជួន អមរិទ្ធ
ដើម្បីជាការរំលឹកនូវការចងចាំនូវសម័យកាលនៃការរស់នៅរបស់ប្រជាជនកម្ពុជា ដែលពោរពេញដោយសុខសន្តិភាពនោះ ពីកម្មវិធីបានខិតខំរិះរកនូវគំនិតច្នៃប្រឌិត ដែលរួមបញ្ចូលដោយការរៀបចំនូវសម្លៀកបំពាក់ ការលើកយកបទចម្រៀងពីរោះៗពីសម័យនោះមកជាមួយផងដែរ។
ចង់ដឹងថា តើតារាចម្រៀងសម័យថ្មីទាំង ០៦ រូបនេះ នឹងបង្ហាញឈុតឆាក ក៏ដូចជាលើកយកនូវបទចម្រៀងមួយណា ក្នុងសម័យកាលនោះ មកបកស្រាយខ្លះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីការប្រគុំតន្ត្រី Ganzberg Uber Concert 2021 ដែលនឹងមានផ្សាយជូនទស្សនានៅថ្ងៃអាទិត្យទី ២៥ ខែ កក្តដា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមចុងលីងខាងក្រោម ដើម្បីទស្សនាវីដេអូខ្លី៖
ដោយ៖ សិរីរដ្ឋ