© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាសប្តាហ៍ថ្មិ ក៏ដូចជាសម្រាប់កាដូចុងខែកក្តដា ឆ្នាំ ២០២១នេះ ពីកម្មវិធីតន្ត្រី Boostrong Rock 2K21 ក៏នឹងត្រៀមខ្លួនស្វាគមន៍វត្តមានតារាចម្រៀងប្រុសមួយរូប ដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយនោះ ក្នុងសំនៀងបទ ស្រឡាញ់អូនដល់កាន់ឈើច្រត់ គឺលោក ជ័យ សុរ៉ាត។ បណ្តាអ្នកគាំទ្រជាច្រើននាក់ នឹងបានទស្សនាការវិលវត្រឡប់មកវិញជាមួយនឹងទឹកដមសំឡេងដ៏ស្រទន់ ផ្អែមល្ហែមរបស់លោក បន្ទាប់ពីលោកត្រូវបានបែកពីទស្សនិកជនមួយរយៈធំ ក្នុងការបំពេញភារកិច្ចជាគ្រូពេទ្យស្ម័គ្រចិត្ត TYDA ជួយដល់សង្គមក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ( Covid-19) ។
តារាកិត្តិយស លោក ជ័យ សុរ់ា់ត
មួយវិញទៀត ក៏នឹងមានការចូលរួមពីវត្តមានតារាប្រុសមួយដួងទៀត ម្ចាស់បទ មិនធ្វើសង្គ្រាមទេអូន គឺលោក ញឹម ចំរើន ដែលនឹងចូលខ្លួនមកគាស់រំលើងយកនូវនូវកម្រងបទមនោសញ្ចេតនារំលឹកអនុស្សាវរីយ៍ចាស់ៗមកបំពេរដល់អារម្មណ៍ទស្សនិកជនផងដែរ។
តារាកិត្តិយស លោក ញឹម ចំរើន
បន្ថែមនឹងវត្តមានតារាប្រុសទាំងពីរដួងខាងលើហើយ ក្នុងនោះ តារាចម្រៀងស្រីស្រស់ សំលេងពីរោះស្រួយ ពូកែថ្នមចិត្ត ពីររូបទៀត គឺកញ្ញា បាន មុន្នីល័ក្ខ និងកញ្ញា សុខ ស្រីលក្ខណ៍ ក៏នឹងចូលរួមបកស្រាយបទចម្រៀងដ៏សែនពីរោះៗជាច្រើនបទ។
តារាកិត្តិយស កញ្ញា បាន មុន្នីល័ក្ខ
តារាកិត្តិយស កញ្ញា សុខ ស្រីលក្ខណ៍
គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន ពីកម្មវិធីតន្ត្រី Boostrong Rock 2k21 នៅវគ្គ Boostrong call to win បានរកឃើញអ្នកចូលរួមលេង មានសំណាងឈ្នះមាស ១ តម្លឹង ជាលើកដំបូង ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន ។ ដូចនេះ សូមកុំភ្លេចចូលរួមទស្សនា និងលេងកម្សាន្តដើម្បីទទួលបានឱកាសឈ្នះរង្វាន់មាសពិតៗទាំងអស់គ្នាពីកម្មវិធី ដែលនឹងមានការផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី ២៤ ខែ កក្តដា ឆ្នាំ ២០២១ វេលាម៉ោង ០៤ និង ៣០ នាទីរសៀលនេះតទៅ ។
សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូខ្លី៖
ដោយ៖ សិរីរដ្ឋ