© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវ នៃប្រវត្តិពិតរបស់ដាវ ត្រូវបានបែកធ្លាយ ដែលបណ្តាលឲ្យឌីតអស់ចិត្ត សម្រេចចិត្តដើរផ្លូវបែកគ្នា។ រយៈពេលក្រោយមកទៀត ដាវ ក៏ព្យាយាមធ្វើចិត្តទទួលយកក្តីស្រឡាញ់របស់ណាធី ដែលជាបុរសចាំជួយយកអាសារនាង និងសុខចិត្តមើលថែជំនួសឌីត។
សម្រាប់ដំណើរសាច់រឿងបន្តមកដល់ភាគនេះទៀត រ៉ូបឺត ដែលជាមនុស្សអាក្រក់ មានចិត្តអាត្មានិយម បានរួមគ្នាជាមួួយនឹងអ្នកស្រីចារ៉ានី ដើម្បីដកយកក្រុមហ៊ុនទាំងមូលមកកាន់កាប់ជំនួសឌីតវិញ។ រ៉ូបឺត បានបញ្ជាឲ្យដាវធ្វើយ៉ាងណា ដើម្បីចូលទៅក្បែរជីវិតរបស់ឌីតសារជាថ្មីម្តងទៀត បើមិនដូច្នោះទេ គេនឹងមិនអាចធានាសុវត្ថិភាពឪពុករបស់នាងបាននោះទេ។
ដាវ ដោយសារតែចិត្តគិតពីជីវិតឪពុក និងក្តីស្រឡាញ់ដែលនៅរក្សាចំពោះឌីតដដែល នាងក៏បានដាច់ចិត្តសុំការជ្រក់កោនជាមួយនឹងឌីតម្តងទៀត។
តើការចាប់ផ្តើមជាលើកទីពីរ របស់ឌីត និងដាវ អាចវិលមកត្រឡប់ដូចកាលពីមុនឬយ៉ាងណា? ដើម្បីចង់ដឹងសាច់រឿងស្នេហាមួយនេះ នឹងមានឈុតឆាកអ្វីខ្លះទៀត សូមរង់ចាំទស្សនានៅក្នុងរឿង« ប្រពន្ធអាជីព» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ