© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តទស្សនិកជនប្រាកដជាធ្លាប់បានអាន ឬក៏ធ្លាប់ស្តាប់ពីការនិយាយតៗគ្នាអំពីរឿងស្នេហារវាង ទុំនិងទាវ រហូតដល់ក្រសួងអប់រំសម្រេចយករឿងនេះដាក់ជាអក្សរសិល្ប៍ខ្មែរ។
ឥឡូវនេះស្ថានីយទូរទស្សន៍ភីអិនអិន បានទទួលសិទ្ធក្នុងការផលិត និងចាក់ផ្សាយរឿងនេះ ដោយរក្សារនូវសំណៅដើមទាំងស្រុង និងមានចំនួន២២ភាគ។ តួឯកប្រុសនៅក្នុងរឿងនេះគឺលោក អ៊ុន សុទ្ធា និងតួឯកស្រីកញ្ញា មឿន ផាន់ណែត រួមនឹងតារាល្បីៗជាច្រើនដួងទៀត។
«ទុំទាវ» បង្ហាញពីរឿងរ៉ាវរបស់គូស្នេហ៍មួយគូ ដែលស្រឡាញ់គ្នាស្មោះស្ម័គ្រ ដែលតួប្រុសឈ្មោះទុំ និងតួស្រីឈ្មោះទាវ។ ប៉ុន្តែស្នេហារបស់ពួកគេមិនមែនជាស្នេហាដែលមានការយល់ព្រមពីម្តាយទាវឡើយ ដោយសារតែទុំស្ថិតក្នុងគ្រួសារក្រីក្រ ម្យ៉ាងទៀតម្តាយរបស់ទាវគឺយាយផាន់បានរៀបចំផ្សំផ្គុំទាវអោយទៅកូនម៉ឺនងួនដែលជាកូនរបស់អរជូនជ័យ។ មូលហេតុនេះហើយដែលធ្វើអោយពួកគេទាំងពីរនាក់ត្រូវជួបនូវឧបសគ្គជាច្រើនរាប់មិនអស់ រហូតធ្វើអោយពួកគេត្រូវបាត់បង់ជីវិតទៀតផង។
ការតស៊ូ ជម្នះឧបសគ្គ សេ្នហា វោហារស័ព្ទ ការឈ្នានីស និងឈុតឆាកពិសេសៗជាច្រើន នឹងលេចចេញ តាមរយៈរឿងភាគ «ទុំទាវ» របស់ភីអិនអិន។ ដូច្នេះ សូមកុំភ្លេចរង់ចាំតាមដានទស្សនា ជារៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៨ កញ្ញា ២០១៧ នេះតទៅ បន្ទាប់ពីរឿង «កញ្ញាអំពិលផ្អែម» ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖