© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីចំណាយពេលវេលាដ៏ច្រើនខែនៅជាមួយគ្នា ឌីត កាន់តែមានអារម្មណ៍កក់ក្តៅចំពោះដាវកាន់តែខ្លាំង។ ពីលេខាស្រីជំនិត ប្រែមកជាគូស្នេហា ដែលមកដល់ពេលនេះ ឌីត បានសម្រេចចិត្តសារភាពស្នេហ៍ដែលមានទៅលើដាវ ដោយសុំនាងរៀបការជាមួយ។
នៅក្នុងថ្ងៃដំណើរកម្សាន្តដែលបានរៀបចំទុកមុន ឌីតបានធ្វើឲ្យដាវហាក់ដូចជាព្រះនាងម្ចាស់ ទាំងដែលដាវនាងសឹងតែមិនជឿថា ខ្លួនអាចមានថ្ងៃនេះ។ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីឌីត បានឆក់យកបេះដូងដាវឲ្យព្រមប្រគល់គ្រប់យ៉ាង ទៅឲ្យឌីត ទាំងការពេញចិត្តជាខ្លាំង។ ទោះជាយ៉ាងណា ដាវនៅតែមានការព្រួយបារម្ភចំពោះប្រវត្តិពិតរបស់ខ្លួន ។
បើថ្ងៃណាមួយ ឌីត ដឹងថា ស្នេហាមួយនេះ គ្រាន់តែជាផែនការរៀបចំឡើងនោះ តើនាងនៅតែអាចជាមនុស្សស្រីនៅក្នុងចិត្តរបស់ឌីតឬយ៉ាងណា?
បន្ទាប់ពីការកម្សាន្តត្រូវបានបញ្ចប់ ដាវ និងឌីតបានធ្វើដំណើរត្រឡប់មកវិញ ប៉ុន្តែសំណាងអាក្រក់ ពួកគេបានជួបនឹងខ្មានកំាំភ្លើងនៅតាមផ្លូវ។ ហេតុការណ៍នេះ បានបណ្តាលឲ្យឌីតរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តើក្នុងគ្រោះថ្នាក់នេះ ជាស្នាដៃរបស់អ្នកណា? ដើម្បីចង់ដឹងរឿងកាន់តែច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ប្រពន្ធអាជីព» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ៕
ដោយ៖ សិរីរដ្ឋ