© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងលោក នី រតនា ជាតារាចម្រៀងមួយដួងដែលទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន ជាពិសេសរាល់លើកដែលលោកមានវត្តមានជាមួយឆាក តន្ត្រីភីអិនអិន គ្រប់កម្មវិធីទាំងអស់ លោកតែងតែនាំមកជាមួយបទចម្រៀងដែលកំពុងតែពេញនិយម ជាពិសេសសុទ្ធតែជាបទចាក់ចំបេះដូងយុវវ័យ មិនថាបទញាក់ ឬបទមនោសញ្ចេតនាឡើយ។
ដោយសារតែវិបត្តិកូវីត-១៩ ធ្វើអោយលោក នី រតនា ហាក់ឃ្លាតពីអ្នកគាំទ្រមួយរយៈធំ ប៉ុន្តែនៅសប្តាហ៍នេះកម្មវិធីតន្ត្រី Ganzberg Uber Concert ក៏បានអញ្ជើញរូបលោកមកកាន់ឆាកតន្ត្រីដ៏ទំនើបមួយនេះដើម្បីនាំយកបទចម្រៀង និងស្ទាយថ្មីសម្រាប់ទស្សនិកជន។
នៅមានតារា Tik Tok លោក ខ្លុក ខ្លុក ទស្សនិកជនដែលនិយមលេងបណ្តាញសង្គម Tik Tok ភាគច្រើនសុទ្ធតែបានស្គាល់រូបលោក តាមរយៈវីដេអូជាច្រើន ដែលសុទ្ធសឹងតែជាវីដេអូបែបកំប្លែង។ ប៉ុន្តែវត្តមានរបស់លោកនៅសប្តាហ៍នេះ លោកមិនត្រឹម
តែមកកំប្លែងលេងអោយសើចប៉ុណ្ណោះទេថែមទាំងបកស្រាយបទចម្រៀងជាច្រើនបទផងដែរ។ ចាំមើលមើ តើទឹកដមសម្លេងរបស់គាត់មានទឹកដមនិងពីរោះយ៉ាងណាដែរ?
នៅមានតារាចម្រៀងជាច្រើនដួងទៀតដូចជា កញ្ញា ពេជ្រ រ៉ស់ លោក ប៉ុល ភក្ត្រា និងកញ្ញា ដា សុម៉ាវត្តី។ ក្រៅពីនោះពីកម្មវិធីក៏បានរៀបចំបង្កើតនូវភាពភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់ ដល់តារាចម្រៀងដែលមកចូលរួមផងដែរ ប៉ុន្តែតើភាពភ្ញាក់ផ្អើលនោះត្រូវធ្លាក់ទៅលើតារាចម្រៀងរូបណាដែលមកចូលរួមនៅសប្តាហ៍នេះ?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី Ganzberg Uber Concert 2021 ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត