© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ផៃថូន ហេតុតែស្រឡាញ់យូភីន ក៏បានធានាសុំប្រាក់ពីម្តាយខ្លួនដើម្បីទៅសងបំណុលជួសឪពុករបស់នាង។ ម្តាយរបស់ផៃថូន ចាប់ផ្តើមមានអារម្មណ៍មិនចូលចិត្តយូភីនពីមួយថ្ងៃទៅមួយថ្ងៃ ហើយព្យាយាមរកល្បិចដើម្បីបំបែកអ្នកទាំងពីរ។
នៅយប់មួយ ដែលមានការប្រារព្ធពិធីបុណ្យភូមិនៅឯវត្តជាយភូមិ គ្រប់គ្នា រួមទាំង ផៃថូន ផៃវ៉ាន យូភីន អាមិញ និងមិត្តភក្តិឯទៀត បាននាំគ្នាទៅលេងសប្បាយ។ មនុស្សម្នាចេញស្ទើរតែអស់ពីផ្ទះ ហើយមីងសំពៅដែលជាម្តាយរបស់ផៃថូន ក៏នៅចាំផ្ទះតែម្នាក់ឯង។ ឆ្លៀតឱកាសយប់ស្ងាត់ ឪពុកយូភីន និងដៃគូល្បែងម្នាក់ទៀត បានដើរឆ្លងកាត់ផ្ទះរបស់មីងសំពៅ ហើយក៏បានបន្លំខ្លួនចូលទៅក្បែររបង បំណងលួចយកក្របីទៅលក់លែងល្បែង។
មីងសំពៅ ថ្វីត្បិតតែជាមនុស្សស្រី តែមានចិត្តក្លាហាន ហ៊ានលើកដៃបាញ់សម្លាប់ដោយនឹកស្មានថាជាចោរ ។ មួយគ្រាប់កាំភ្លើង ក៏ត្រូវចំដៃឪពុកយូភីន ដោយមានអាការៈខ្លាចរឿងបែកការ គាត់ក៏បានរត់គេចខ្លួនទៅសម្ងំក្នុងផ្ទះ។ មីងសំពៅ ដឹងថា ជាស្នាដៃលួចក្របីរបស់ពូយឿន ឪពុកយូភីន ក៏យករឿងនេះធ្វើជាធ្នាក់ដើម្បីបំបែកបំបាក់កូនប្រុសខ្លួន ចេញពីយូភីន។
តើសាច់រឿងនឹងបកស្រាយលម្អិតបែបណាខ្លះពីផែនការបំបែកផៃថូន និងយូភីន របស់មីងសំពៅ លើរឿងដែលពូយឿន បានបន្លំខ្លួនធ្វើជាចោរ? ដើម្បីចង់ដឹងថា នឹងមានឈុតឆាកល្អមើលយ៉ា់ងណានោះ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« របាំងស្នេហ៍»ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ