© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឪពុកចុងរបស់នីកា បានចាប់ខ្លួនប្អូនប្រុស ដើម្បីជំរិតទារប្រាក់ដ៏ច្រើនពីម្តាយរបស់នាង ព្រោះតែដើរដល់ផ្លូវទាល់ច្រក ទើបគេហ៊ានសម្រេចចិត្តធ្វើដោយមិនខ្លាចច្បាប់ទៀតឡើយ។ ម្តាយរបស់នីកា បានចាញ់ក្នុងឧបាយកលរបស់ឌីត ដោយគេបានបញ្ឆោតថានឹងដោះលែងប្អូនប្រុសរបស់នាង។
ចុងក្រោយ ក្រោយពីទទួលលុយគ្រប់ចំនួនហើយ ឌីនបានប្រើល្បិចចាប់ម្តាយរបស់នីកា ដោយឃុំខ្លួនធ្វើបាប មិនឲ្យទៅក្បែរកូន។ គ្រប់គ្នា រួមគ្នា យាយផាន នីកា សត្យា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមិនដឹងថា តើត្រូវចាប់ខ្លួនឌីនបានដោយរបៀបណា ។
នីកា បានព្យាយាមទាក់ទងទៅឌីន ដើម្បីសុំចរចារយកម្តាយ និងប្អូនប្រុសមកវិញ ប៉ុន្តែឌីនបានដាក់លក្ខខណ្ឌចំពោះនាង គឺចំនួនទឹកប្រាក់ដ៏ច្រើន។ នីកា ថ្វីត្បិតតែជាមនុស្សស្រី ប៉ុន្តែនាងក្លាហានមិនខ្លាចនឹងមនុស្សអាក្រក់ដូចជាឌីនឡើយ។ នាងសុខចិត្ត ទៅតាមការណាត់ ប៉ុន្តែនាងក៏បានត្រៀមទុកនូវគំរោងការ ផ្តល់ដំណឹងដល់ក្រុមសមត្ថកិច្ចរបស់សត្យាជាមុនផងដែរ។
ចង់ដឹងថា តើភាគយប់នេះ នឹងមានឈុតឆាកបាញ់ប្រហារ ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ